Monday, November 24, 2025
Homeព័ត៌មានជាតិប្តីបើកទ្វារទៅ ឃើញប្រពន្ធច្បាស់នឹងភ្នែកពេក ក៏ស្រែកផ្អើលអ្នកជិតខាង តែចុងក្រោយ...

ប្តីបើកទ្វារទៅ ឃើញប្រពន្ធច្បាស់នឹងភ្នែកពេក ក៏ស្រែកផ្អើលអ្នកជិតខាង តែចុងក្រោយ…

ភ្នំពេញ ៖ ប្តីប្រពន្ធ២នាក់រួមរស់នឹងគ្នាមិនចុះសម្រុង ក៏ឈានដល់ការបែកបាក់ចែកផ្លូវគ្នាដើរ តែមិនទាន់លែងគ្នាដាច់ស្រេចនៅឡើយ ដោយរង់ចាំសាលក្រមពីតុលាការ ស្រាប់តែភាគីស្ត្រីជាប្រពន្ធបែរជាលួចលាក់នាំប្រុសថ្មីឡើងដល់លើផ្ទះសម្ងំបង្កាត់ភ្លើងស្នេហ៍ធ្វើព្រងើយ ទីបំផុត ក៏ត្រូវបុរសជាប្តីតាមទាន់ឃើញច្បាស់នឹងភ្នែកកើតមានជម្លោះផ្អើលអ្នកជិតខាង រហូតដល់សមត្ថកិច្ចចុះជួយអន្តរាគមន៍។

ហេតុការណ៍ខាងលើនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅត្រង់ចំណុចអគារបុរីកីឡា (អាគារ D) ជាន់ទី១ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។

ភាគីបុរសជាប្តី មិនត្រូវបានបង្ហើបឱ្យដឹងពីអត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ជាមន្ត្រីនគរបាលមួយរូប។ ចំណែកភាគីស្ត្រីជាប្រពន្ធមានឈ្មោះហែម ប៉ូលីន អាយុ៣១ឆ្នាំ ស្នាក់នៅអគារបុរីកីឡា (អាគារ D) ជាន់ទី១ ផ្ទះលេខ២៩ តាមបណ្តោផ្លូវ២១១ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។ ដោយឡែកបុរសដែលទទួលរងការចោទប្រកាន់ថា ជាប្រុសសហាយមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។

តាមសម្តីបុរសជាប្តីបានរៀបរាប់ប្រាប់ ថា កន្លងមកប្តីប្រពន្ធគាត់រស់នៅមិនសូវចុះសម្រុងនឹងគ្នាសោះ ដោយភាគីប្រពន្ធចេះតែទាមទារលែងលះរហូតឈានដល់ការដាក់ពាក្យបណ្តឹងលែងលះ ឡើងតុលាការ រង់ចាំតែសាលក្រមចេញមកប៉ុណ្ណោះ ចំណែកប្តីប្រពន្ធគាត់បានរស់នៅបែកផ្សេងគ្នាទៅហើយ។

បុរសជាប្តីបន្តថា ដោយសារតែមានការសង្ស័យថា ប្រពន្ធអាចនឹងមានអ្នកថ្មី ទើបគាត់ជាប្តីបានព្យាយាមតាមដានប្រពន្ធរបស់គាត់ជាច្រើនខែមកហើយ តែមិនធ្លាប់ចាប់បានភ័ស្តុតាងសោះ ទើបតែមកដល់ព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ  គាត់បានទូរស័ព្ទទៅប្រពន្ធរបស់គាត់ថា គាត់ទិញទឹកដោះគោយកទៅឱ្យកូន ស្រាប់តែភ្លាមនោះប្រពន្ធគាត់បានឆ្លើយទាំងកំហឹងមកវិញថា មិនបាច់មកជួបទេ ទឹកដោះគោកូនមានហើយ ចាំលើកក្រោយទៅ។

បុរសជាប្តី បន្ថែមថា ដោយសារតែមានចិត្តសង្ស័យថា ប្រពន្ធដូចជាចង់លាក់បាំងអ្វីម៉្យាង ទើបគាត់សម្រេចចិត្តមកផ្ទះដើម្បីមើលឱ្យអស់ការសង្ស័យ ខណៈពេលមកដល់ផ្ទះ គាត់ក៏បានបើកទ្វារចូលទៅមើល ស្រាប់តែឃើញប្រពន្ធរបស់ខ្លួនកំពុងនៅជាមួយប្រុសថ្មីរបស់នាង ដែលគាត់ជាស្វាមីទប់កំហឹងមិនជាប់ក៏ឈ្លោះប្រកែកគ្នា បង្កភាពភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចយ៉ាងខ្លាំងផងដែរ។

បន្ទាប់ពីកើតហេតុ កម្លាំងសមត្ថកិច្ចនិងចៅសង្កាត់ បានចុះមកផ្ទះកន្លែងកើតហេតុ រួចបានឱ្យម្តាយភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា រង់ចាំតុលាការប្រកាសសាលក្រម។

ជុំវិញករណីខាងលើនេះ “នគរធំ” មិនទាន់អាចទាក់ទងសុំការបំភ្លឺពីភាគីស្ត្រីជាប្រពន្ធបាននៅឡើយទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES