Monday, November 24, 2025
Homeព័ត៌មានជាតិឲ្យរាងថ្ងៃក្រោយ!!! នាំគ្នាលើកកិច្ចសន្យាឈប់លេងល្បែងតទៅទៀត

ឲ្យរាងថ្ងៃក្រោយ!!! នាំគ្នាលើកកិច្ចសន្យាឈប់លេងល្បែងតទៅទៀត

ខេត្តឧត្តរមានជ័យ ៖ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ វេលាម៉ោង៣និង៣០នាទីរសៀល លោកវរសេនីយ៍ទោ ឃុល ភិន អធិការនគរបាលស្រុកបន្ទាយអំពិល បានចាត់តាំងលោកអនុសេនីយ៍ឯក ស៊ឹម វណ្ណៈ ជាអធិការរង ដឹកនាំកម្លាំងចុះទៅឃាត់ខ្លួនក្រុមស្ត្រីញៀនល្បែងស៊ីសងដើម្បីអប់រំ កិច្ចសន្យា នៅនឹងកន្លែងលេងល្បែងស៊ីសង (បៀ) នៅភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ក្នុងនោះសមត្ថកិច្ចឃាត់ខ្លួនមនុស្សចំនួន៧នាក់។

សមត្ថកិច្ចនគរបាលបានឱ្យដឹងថា ក្រុមអ្នកលេងល្បែងស៊ីសងបៀរទាំង៧នាក់ដែលត្រូវឃាត់ខ្លួនអប់រំនោះ រួមមាន ៖

ទី១-ឈ្មោះ ចាន់ នឿន ភេទស្រី អាយុ៥០ឆ្នាំ

ទី២-ឈ្មោះ ប៊ិន ពឿន ភេទស្រី អាយុ៣៥ឆ្នាំ

ទី៣-ឈ្មោះ ស៊ី នាង ភេទស្រី អាយុ៣០ឆ្នាំ

ទី៤-ឈ្មោះ សាន បោក ភេទស្រី អាយុ២៧ឆ្នាំ

ទី៥-ឈ្មោះ សៅ ចាន់នី ភេទស្រី អាយុ៣៣ឆ្នាំ

ទី៦-ឈ្មោះ សុខ ចាន់ណា ភេទស្រី អាយុ៤៥ឆ្នាំ

ទី៧-ឈ្មោះសាន មុំ ភេទស្រី អាយុ៦២ឆ្នាំ។

ស្ត្រីទាំង៧នាក់នេះរស់នៅភូមិ-ឃុំកើតហេតុខាងលើ។ ក្នុងនោះសមត្ថកិច្ចយើងបានដកហូតបានបៀរចំនួន១ហ៊ូ កម្រាល១ កន្ទេល១។

ក្រោយពេលឆ្មក់បង្ក្រាបវង់បៀរ និងឃាត់ខ្លួនម៉ែៗដែលញៀនល្បែងទាំងនេះ ប៉ូលិសបានអប់រំនៅនឹងកន្លែង និងឱ្យធ្វើកិច្ចសន្យាបញ្ឈប់ការប្រព្រឹត្តល្បែងស៊ីសងជាបន្តទៅទៀត ទើបអនុញ្ញាតឱ្យវិលត្រឡប់ទៅផ្ទះរៀងៗខ្លួន ប៉ុន្តែបើថ្ងៃក្រោយចាប់បានទៀត នឹងមិនលើកលែងឱ្យឡើយ៕

RELATED ARTICLES