Monday, November 24, 2025
Homeព័ត៌មានជាតិនាងភ័យពេក លាក់ថ្នាំញៀនចូលកន្លែងពិសេសហើយ សមត្ថកិច្ចឆែកឃើញទៀត

នាងភ័យពេក លាក់ថ្នាំញៀនចូលកន្លែងពិសេសហើយ សមត្ថកិច្ចឆែកឃើញទៀត

ខេត្តកណ្តាល ៖ មនុស្សប្រុសស្រី១ក្រុមមានគ្នា៧នាក់ កំពុងអង្គុយផឹកស៊ីសុខៗ គ្រាន់តែឃើញសមត្ថកិច្ចឆ្លងកាត់ ស្រាប់តែយុវជន២នាក់បានស្ទុះរត់គេចខ្លួនធ្វើឱ្យសមត្ថកិច្ចមានការសង្ស័យ ចុះធ្វើការឆែកឆេរក៏ប្រទះឃើញថ្នាំញៀន៣កញ្ចប់ ត្រូវបានលាក់ទុកក្នុងអាវទ្រនាប់ ទើបធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រីទាំង៥នាក់ នាំយកមកចាត់ការតាមច្បាប់។

ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង៤និង២០នាទីរសៀល ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ នៅចំណុចភូមិស្ទឹង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ។

សមត្ថកិច្ចស្រុកកៀនស្វាយ បានឱ្យដឹងថា ជនសង្ស័យត្រូវបានឃាត់ខ្លួនមានចំនួន៥នាក់ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ៖

ទី១-ឈ្មោះឡៅ ម៉ុម ភេទស្រី អាយុ៤៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅភូមិស្ទឹង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ។

ទី២-ឈ្មោះទេព វិមាន ភេទស្រី អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅភូមិស្ទឹង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ។

ទី៣-ឈ្មោះរស់ ឃៀង ភេទប្រុស អាយ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅភូមិស្ទឹង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ។

ទី៤-ឈ្មោះអាង ពិសិដ្ឋ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅភូមិស្ទឹង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ។

ទី៥-ឈ្មោះរស់ ស្រីតូច ភេទស្រី អាយុ២១ឆ្នាំ មុខរបរមិនពិត ប្រាកដ មានលំនៅភូមិបេង ឃុំឬស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែង។

ចំណែកបក្ខពួក២នាក់ទៀតដែលបានរត់គេចខ្លួន រួមមាន ទី១-ឈ្មោះ សេក សូវៀត ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅភូមិស្ទឹង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ។ និងទី២-ឈ្មោះទេព ប្រណិត ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅភូមិស្ទឹង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ។

រីឯវត្ថុតាងដកហូតបាន រួមមាន ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន៥កញ្ចប់តូច ដែលស្ត្រី៣នាក់លាក់ក្នុងអាវទ្រនាប់ ទូរស័ព្ទម៉ាកណូគា អិនចុចពិល១គ្រឿង ពណ៌ខៀវលាយខ្មៅ កូនកន្ត្រៃចំនួន៣ និងសម្ភារវេចខ្ចប់ និងប្រើប្រាស់សារធាតុញៀនមួយចំនួន។

សមត្ថកិច្ចបានបញ្ជាក់ថា នៅមុនពេលកើតហេតុ កម្លាំងជំនាញនគរបាលស្រុក និងប៉ុស្តិ៍រដ្ឋបាល សំរោងធំបានចុះល្បាតក្នុងភូមិសាស្ត្រខាងលើ ក៏ប្រទះឃើញក្រុមជនសង្ស័យកំពុងអង្គុយផឹកស៊ីជាមួយគ្នាក្រោមផ្ទះឈ្មោះឡៅ ម៉ុម។

ពេលនោះឈ្មោះទេព ប្រណិត និងឈ្មោះសេក សូវៀត គ្រាន់តែឃើញកម្លាំងសមត្ថកិច្ចភ្លាម ក៏ស្ទុះរត់គេចខ្លួនបាត់ស្រមោល ហើយពេលឃើញបែបនេះ ធ្វើឱ្យសមត្ថកិច្ចមានការសង្ស័យ ក៏បានចូលទៅសួរនាំ និងរាយការណ៍ជូនលោកអធិការ ដើម្បីធ្វើការឆែកឆេរស្រាប់តែរកឃើញសារធាតុញៀនចំនួន៥កញ្ចប់តូច ក្នុងអាវទ្រនាប់ស្ត្រី៣នាក់ និងមានសម្ភារៈប្រើប្រាស់វេចខ្ចប់មួយចំនួន ក៏ឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ដើម្បីធ្វើការសួរនាំ។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងត្រូវសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធី៕

RELATED ARTICLES