Sunday, January 18, 2026
Homeព័ត៌មានជាតិមនុស្ស២នាក់ត្រូវឃាត់ខ្លួន បង្ហោះសារបំពុលសង្គម ករណីវីរូសកូរ៉ូណា

មនុស្ស២នាក់ត្រូវឃាត់ខ្លួន បង្ហោះសារបំពុលសង្គម ករណីវីរូសកូរ៉ូណា

សៀមរាប​ ៖​ ខណៈដែលមនុស្សពេញពិភពលោកកំពុងបារម្ភពីករណីផ្ទុះវីរូសកូរ៉ូណាទូទាំងពិភពលោកនោះ ស្រាប់តែនៅក្នុងប្រទេសកម្ពូជាឯណេះវិញ មានមនុស្សប្រុសស្រី២នាក់រស់នៅខេត្តសៀមរាបបានបង្ហោះសារថាមានករណីឆ្លងវីរូសនេះចំនួន៤ករនីក្នុងសណ្ឋាគារប៉ាស៊ីហ្វិក។

បន្ទាប់ពីអ្នកទាំង២បង្ហោះសារនេះភា្លម ធ្វើឲ្យមហាជនមានភាពភ្ញាក់ផ្អើល និងបារម្ភយ៉ាងខ្លាំង ចំណែកអាជ្ញាធរខេត្តសៀមរាបក៏បានចេញសេចក្តីបំភ្លឺភ្លាមៗផងដែរ។

បើតាមសមត្ថកិច្ចខេត្តសៀមរាប បានឲ្យដឹងថា នៅល្ងាចថ្ងៃទី​២៨ ​ខែ​មករា​ ឆ្នាំ​២០២០​ កម្លាំងសមត្ថកិច្ច​បានហៅ​មនុស្ស​២​ (ស្រីម្នាក់ ប្រុសម្នាក់) មកសាកសួរ​ ពាក់ព័ន្ធ​នឹងការផ្សាយ​ព័ត៌មាន​មិនពិតទាក់ទងនឹងការឆ្លងជម្ងឺ​ផ្លូវដង្ហើមវីរុស​កូរ៉ូណា​ខេត្តសៀមរាប​។

សមត្ថកិច្ចបានបន្តថា ការឃាត់ខ្លួនមនុស្ស២នាក់ខាងលើនេះ បន្ទាប់ពីពួកគេបង្ហោះ​ព័ត៌មានតាមបណ្តាញ​សង្គម​ហ្វេសប៊ុក​ ដោយអះអាងថា​ មានករណី​ឆ្លង​វីរុស​កូរ៉ូណា​ ចំនួន​៤​ករណី​នៅសណ្ឋាគារ​ប៉ាស៊ីហ្វិក​ ខេត្តសៀមរាប​។ កាបង្ហោះសារបែបនេះអាចជាចេតនា​អាក្រក់​របស់​ជនបំពុលសង្គម​ដើម្បី​បំភ័យភ្ញៀវទេសចរណ៍ជាតិ​ និង​អន្តរជាតិ​ កុំឲ្យមកទស្សនាប្រាសាទអង្គរវត្ត​ ខេត្ត​សៀមរាប​ និងបង្កចលាចលសង្គមតែ​ប៉ុណ្ណោះ​ ។

សមត្ថកិច្ច​បន្ថែមថា​ មនុស្សទាំង២នាក់ខាងលើនេះ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ ដើម្បីបន្តនីតិវិធី។

គួរបញ្ជាក់ថា គិតត្រឹមម៉ោងជិត៩ព្រឹក ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ វីរូសកូរ៉ូណា បានសម្លាប់មនុស្សរហូតដល់១៣២នាក់ និងអ្នកកំពុងឆ្លងជំងឺនេះមានរហូតដល់៥៩៧៤នាក់៕

RELATED ARTICLES