ខេត្តព្រៃវែង ៖ នារីវ័យក្មេងម្នាក់ត្រូវក្រុមគ្រួសារអះអាងថា សល់តែ២ថ្ងៃទៀតប៉ុណ្ណោះត្រូវដល់ថ្ងៃកំណត់ចូលរោងការទៅហើយ ក៏ស្រាប់តែមកជួបគ្រោះអកុសលជិះម៉ូតូបុកគ្នាបណ្តាលឱ្យដួលបោកក្បាលរងរបួសយ៉ាងដំណ។ ចំណែកភាគីម្ខាងទៀតរងរបួសស្រាល បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ នៅត្រង់ចំណុចផ្លូវអក្សរតេ ស្ថិតក្នុងភូមិរោងដំរី ឃុំជើងភ្នំ ស្រុកបាភ្នំ។

ចំណែកភាគីម្ខាងទៀតរងរបួសស្រាល បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ នៅត្រង់ចំណុចផ្លូវអក្សរតេ ស្ថិតក្នុងភូមិរោងដំរី ឃុំជើងភ្នំ ស្រុកបាភ្នំ។

នារីរងគ្រោះដែលជិតដល់ថ្ងៃចូលរោងការ បែរជាមកជួបគ្រោះថ្នាក់ចរាចរណ៍នេះ មាន ឈ្មោះសុខ វិជ្ជរ៉ា អាយុ២០ឆ្នាំ មានលំនៅក្នុងភូមិទង់នាគ ឃុំស្តៅកោង ស្រុកបាភ្នំ រងរបួសប្រអប់ជើងស្តាំនិងក្បាលខាងក្រោយផ្នែកខាងឆ្វេង។
ចំណែកភាគីម្ខាងទៀតដែលរងរបួសស្រាល មានឈ្មោះឡាយ សាគុណ ភេទប្រុស អាយុ៦៥ឆ្នាំ មានលំនៅក្នុងភូមិព្រិច ឃុំស្ពឺ(ក) ស្រុកបាភ្នំ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញនារីរងគ្រោះខាងលើ បានជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខព្រៃវែង 1N-0673 បើកបរពីកើតទៅលិច។
លុះមកដល់ត្រង់ចំណុចកើតហេតុ ក៏បានជ្រុលទៅបុកជាមួយម៉ូតូ១គ្រឿងទៀតម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខព្រៃវែង 1G-2430 បើកបរដោយបុរសចំណាស់ខាងលើ ដែលបើកបរពីជើងបម្រុងឆ្លងផ្លូវទៅទិសខាងត្បូង យ៉ាងពេញទំហឹង បណ្តាលឱ្យរបួសទាំងអស់គ្នាតែម្តង។

ក្រោយកើតហេតុ ជនរងគ្រោះទាំង២នាក់ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកបាភ្នំ ទាំងអស់គ្នា ដោយក្នុងនោះភាគីនារីវ័យក្មេងត្រូវបានឪពុកម្តាយអះអាងថា នៅសល់តែ២ថ្ងៃទៀតប៉ុណ្ណោះ ដល់ថ្ងៃចូលរោងការហើយ ស្រាប់តែមកជួបគ្រោះថ្នាក់ចរាចរណ៍បែបនេះទៅវិញ។
ដោយឡែក ម៉ូតូទាំង២គ្រឿង បន្ទាប់ពីសមត្ថកិច្ចធ្វើការវាស់វែងតាមជំនាញរួចរាល់ ក៏អូសយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជើងភ្នំ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធីនៅពេលក្រោយ៕