Monday, November 24, 2025
Homeព័ត៌មានជាតិហ៊ានណាស់អាក្អូន... នៅសុខៗខោកក្បាលប៉ូលិស មួយក្រញ៉រ

ហ៊ានណាស់អាក្អូន… នៅសុខៗខោកក្បាលប៉ូលិស មួយក្រញ៉រ

ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនយុវជនម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ខណៈដែលពួកគេបាលធ្វើសកម្មភាពខោកក្បាលមន្ត្រីនគរបាលខណ្ឌចំនួន២នាក់ ដែលកំពុងជិះម៉ូតូដឹកគ្នានៅតោមផ្លូវ បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៧និង២០នាទីយប់ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះជឿន ចន្ថា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករលើកអីវ៉ាន់ ស្នាក់នៅក្បែរកន្លែងកើតហេតុ និងមានស្រុកកំណើតនៅភូមិឈូកស ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រសាទ ខេត្តឧត្តរមានជ័យ (ជាអ្នកដើរជាមួយជនបង្ក)។ ចំណែកជនបង្កដែលរត់គេចខ្លួនបាត់ មានឈ្មោះឆៃ អាយុប្រហែល១៩ឆ្នាំ។

តាមចម្លើយសារភាពយុវជនដែលសមត្ថកិច្ចចាប់ខ្លួននោះ បានឱ្យដឹងថា នៅមុនពេលកើតហេតុ រូបគេបានដើរមកពីផ្ទះបងជាមួយកម្មករជាមួយគ្នា ដោយមានជនបង្កដើរមកជាមួយផងដែរ ប៉ុន្តែមិនបានដឹងថា ជនបង្កដើរមកជាមួយនោះមានលាក់កាំបិតប៉័ងតោនោះឡើយ។

លុះដើរមកដល់ចំណុចកើតហេតុខាងលើ ក៏មានសមត្ថកិច្ចនគរបាល២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០០៥ ពាក់មួកសុវត្ថិភាពទាំង២នាក់ និងមានពាក់អាវពណ៌សពីខាងក្រៅ ស្រាប់តែភ្លាមនោះ ខណៈដែលរូបគេនិងជនបង្កដើរឆ្លងផ្លូវទៅដល់ក្បែរម៉ូតូ បែរជាជនបង្កបានធ្វើសកម្មភាពខោកក្បាលសមត្ថកិច្ចចំមួកសុវត្ថិភាព។

ភ្លាមនោះជនរងគ្រោះជានគរបាលខាងលើ បានចុះពីលើម៉ូតូបានចាប់ទះ២-៣ដៃ វិញ ពេលនោះជនបង្កបានរត់គេចខ្លួនបាត់ នៅសល់រូបគេដែលជាអ្នកដើរជាមួយ ក៏ត្រូវសមត្ថកិច្ចឃាត់យកមកសួរនាំភ្លាមៗនៅប៉ុស្តិ៍នគរបាលចោម ចៅ៣តែម្តង ។

ក្រោយកើតហេតុ យោងតាមការឆ្លើយរបស់យុវជនរូបនោះ រួចនគរបាលដែលជាជនរងគ្រោះទាំង២នាក់ខាងលើក៏មិនប្តឹងផ្តល់អ្វីទាំងអស់ គ្រាន់តែឱ្យសុំទោស និងធ្វើកិច្ចសន្យាណែនាំហៅអាណាព្យាបាលមកធានាយកត្រឡប់ទៅផ្ទះវិញ៕

RELATED ARTICLES