ភ្នំពេញ៖ នៅថ្ងៃទី15 ខែមករា ឆ្នាំ2020 ក្រុមហ៊ុនមិត្តហ្វូន បានរៀបចំសម្ផោធដាក់ឲ្យដំណើរការកម្មវិធីថែរក្សាអតិថិជនដ៏ធំបំផុតដែលមិនធ្លាប់មានដែលមានឈ្មោះថា Metfone + (មិត្តហ្វូន ផ្លឹស)។ វាត្រូវបានគេជឿជាក់ថាមិត្តហ្វូន អាចបម្រើអតិថិជនគ្រប់រូបដោយផ្តល់ឱ្យពួកគេនូវអត្ថប្រយោជន៍ដ៏សមស្រប។
Metfone+ (មិត្តហ្វូន ផ្លឹស) ជាមួយនឹងពាក្យស្លោក “ប្រើច្រើន បានច្រើន!” អនុវត្តបានសម្រាប់អតិថិជនទូរស័ព្ទចល័តទាំងអស់! លោកអ្នកគ្រាន់តែជាអតិថិជនសកម្ម និងបន្តប្រើប្រាស់សេវាកម្មនានារបស់មិត្តហ្វូន នោះលោកអ្នកនឹងក្លាយជាម្ចាស់កាដូជាច្រើនសន្ធឹកសន្ធាប់ពីមិត្តហ្វូន ក៏ដូចជាដៃគូជាង២០០កន្លែងនៅទូទាំងប្រទេស រួមមាន វិស័យអប់រំ ការទិញទំនិញ អាហារ និងភេសជ្ជៈ សណ្ឋាគារ -ល-។
អតិថិជនគ្រប់រូបនឹងទទួលបានកម្រិតរបស់ Metfone+ រួមមាន លំដាប់ Member ឬ Silver ឬ Gold ឬ Diamond អាស្រ័យលើការប្រើប្រាស់របស់ពួកគេដែលមានសុពលភាពរយៈពេល១២ខែគិត ចាប់ពីរយៈពេលដែលបានកំណត់។

ការប្រើប្រាស់កាន់តែច្រើនលោកអ្នកនឹងទទួលបានសេវាកម្មកាន់តែងាយស្រួលបំផុត។ នៅពេលអតិថិជនប្រើប្រាស់បណ្តាញមិត្តហ្វូន មានន័យថា ពួកគេបានចូលរួមដោយស្វ័យប្រវត្តជាមួយកម្មវិធី Metfone+។ មិត្តហ្វូនប្រើប្រាស់វិធីស្វ័យប្រវត្តិក្នុងការត្រួតពិនិត្យ និងបែងចែកកម្រិតរបស់អតិថិជនទាំងអស់ បន្ទាប់ពីការបញ្ចូលទឹកប្រាក់ឬការចំណាយនានា ហើយយើងនឹងធ្វើការចាត់ថ្នាក់ទៅតាមពិន្ទុដែលបានពីការចំណាយរបស់ពួកគេ។
អតិថិជននឹងទទួលបានកាដូពិន្ទុ (ពិន្ទុដើម្បីទុកប្តូរជាមួយសេវាកម្ម ឬការផ្តល់ជូនពិសេសពីកម្មវិធី Metfone+) រាល់ពេលដែលអតិថិជនអនុវត្ត ដូចជា៖
– បញ្ចូលទឹកប្រាក់ទៅកាន់លេខទូរស័ព្ទ
– ប្រើប្រាស់លេខមិត្តហ្វូនរបស់អ្នកឲ្យបានសកម្ម
– ពិន្ទុបន្ថែមនឹងទទួលបានសំរាប់ឱកាសពិសេសណាមួយ
(ថ្ងៃខួបកំណើត រឺកម្មវិធីណាមួយក្នុងមួយខែ)។

ថ្លែងទៅកាន់អង្គពិធីទាំងមូលលោកហ្វុង វ៉ាន់គឿង អគ្គនាយកក្រុមហ៊ុនមិត្តហ្វូន បានសម្តែងការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះអតិថិជនមិត្តហ្វូន ទាំងអស់ដែលជឿទុកចិត្ត និងសហការជាមួយមិត្តហ្វូន តាំងពីពេលបើកអាជីវកម្មមកម្ល៉េះ។
លោកក៏បានបញ្ជាក់ផងដែរថា មិត្តហ្វូន បានបង្កើតបដិវត្តនៃការយកចិត្តទុកដាក់ទៅដល់អតិថិជននៅកម្ពុជា។ ការដាក់អោយប្រើប្រាស់ Metfone+ គឺធ្វើទៅតាមនិន្នាការនៃការបំលាស់ប្តូរប្រព័ន្ធឌីជីថលដែលមិត្តហ្វូន តែងតែអនុវត្តន៍តាមគោលបំណងនៃទស្សនៈ “កសាងយុគសម័យឌីជីថល” ។

មិត្តហ្វូន បានចាប់ផ្តើមដំណើរការសេវាកម្មរបស់ខ្លួនជាផ្លូវការតាំងពីឆ្នាំ2009 និងបានជំរុញការវិវឌ្ឍន៍នៃវិស័យទូរគមនាគមន៍នៅកម្ពុជា
ទាក់ទងនឹងទិន្នន័យអតិថិជន រួមទាំងដំណោះស្រាយសេវា B2B និងB2G។
នៅក្នុងឱកាសនៃការបើកដំណើរការកម្មវិធី
Metfone + នេះក្រុមហ៊ុនមិត្តហ្វូន បានផ្តល់នូវការផ្សព្វផ្សាយដ៏ទាក់ទាញដើម្បីទទួលបានរង្វាន់ទ្វេដង
និងពិន្ទុឥតគិតថ្លៃនៅពេលអតិថិជនប្តូរកាដូនៅក្នុងកម្មវិធី Metfone+ ក្នុងខែដំបូងនៃការដាក់ឲ្យដំណើរការនេះ។
សម្រាប់ព័ត៌មានបន្ថែមអំពី Metfone+ អតិថិជនអាចទាញយកកម្មវិធី MyMetfone នៅក្នុង Goolgle Play ឬ App Store រួចចុច *1818 # ដើម្បីចូលរួមកម្មវិធីចាប់ពីពេលនេះតទៅ។

លោកអ្នកក៏អាចទាក់ទងមកកាន់ Hotline 1777 ឬគេហទំព័រហ្វេសប៊ុកផ្លូវការរបស់មិត្តហ្វូន fb.com/metfone.closer សម្រាប់ចម្ងល់ផ្សេងៗ៕
