Monday, November 24, 2025
Homeព័ត៌មានជាតិកុំថាឡើយ១ថ្ងៃ ១ម៉ោងក៏ពូបារម្ភដែរ... ក្មួយស្រីនៅទីណា?

កុំថាឡើយ១ថ្ងៃ ១ម៉ោងក៏ពូបារម្ភដែរ… ក្មួយស្រីនៅទីណា?

ខេត្តតាកែវ ៖ យុវតីរូបស្រស់ម្នាក់បានបាត់ខ្លួនចេញពីផ្ទះអស់រយៈពេល១ថ្ងៃ ធ្វើឱ្យក្រុមគ្រួសារព្យាយាមតាមស្វែងរកសព្វកន្លែង នៅតែមិនមានដំណឹងអ្វីទាល់តែសោះ ជាហេតុធ្វើឱ្យក្រុមគ្រួសារ មានការភ័យព្រួយពីសុវត្ថិភាពយុវតីរូបនេះយ៉ាងខ្លាំង និងបានកាន់រូបថតប្រកាសតាមរក។

យុវតីដែលបាត់ខ្លួនចេញពីផ្ទះរូបនេះ មានឈ្មោះស្រីពៅ មានអាយុចន្លោះប្រហែល១៦-១៧ឆ្នាំ មានលំនៅក្នុងខេត្តតាកែវ។ យុវតីរូបនេះបានបាត់ចេញពីផ្ទះអស់រយៈកាលពីព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០។

តាមប្រភពពីពូរបស់យុវតីដែលបាត់ខ្លួនខាងលើ បានឱ្យដឹងថា ក្មួយស្រីរបស់គាត់បានបាត់ខ្លួនចេញពីផ្ទះនៅរង្វង់ម៉ោង១០ព្រឹក ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ ដោយធ្វើដំណើរចេញពីខេត្តតាកែវ មកភ្នំពេញ។ រហូតមកដល់ប្ចុប្បន្នមិនទាន់មានដំណឹងថា ក្មួយស្រីទៅនៅទីណាទេ។

បុរសជាពូរូបនេះបានបញ្ជាក់ថា ក្មួយស្រីរបស់គាត់ដែលបានបាត់ខ្លួនមានភិនភាគពាក់អាវក្រហមខ្មៅ ក្រឡាការ៉ូ ដៃវែង អាវក្នុងពណ៌លឿង ស្លៀកខោជើងវែង ទ្រនាប់ជើងមានដាំ ពេជ្រជ័រសងខាង។

បើសិនជាបងបានឃើញ  សូមជួយផ្តល់ដំណឹងដល់ក្រុមគ្រួសារគាត់ផង ព្រោះពួកគាត់ពិតជាមានការព្រួយបារម្ភពីសុវត្ថិភាពក្មួយស្រីខ្លាំងណាស់ ហើយប្រសិនបើក្មួយស្រីបានឮដំណឹងនេះហើយ សូមវិលត្រឡប់មកផ្ទះវិញ៕

RELATED ARTICLES