Monday, November 24, 2025
Homeព័ត៌មានជាតិដឹកគ្នាតាមផ្លូវ ឃើញស្ត្រីនិងកូនតូចកំពុងឈរមុខផ្ទះ ធ្វើសកម្មភាព

ដឹកគ្នាតាមផ្លូវ ឃើញស្ត្រីនិងកូនតូចកំពុងឈរមុខផ្ទះ ធ្វើសកម្មភាព

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃបានសម្រេច កាលពីវេលាម៉ោង៥ល្ងាច នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចក្រុមទី៧  ផ្លូវប្រឡាយភ្លោះ ស្ថិតក្នុងភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចឱ្យដឹងថា ករណីឆក់ទូរស័ព្ទដៃបង្កឡើងដោយជនសង្ស័យចំនួន២នាក់ ៖

ទី១. មានឈ្មោះស៊ឹម គឹមសេង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានលំនៅ ភូមិខ២ សង្កាត់ច្រាំងចំរេះ២ មុខរបរមិនពិតប្រាកដ  (មានសារធាតុញៀន) ដៃដល់

ទី២. ឈ្មោះពៅ  ហុង ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មានលំនៅភូមិសែនសុខ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (មានសារធាតុញៀន) មុខរបររត់ម៉ូតូកង់បីឥណ្ឌា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ១HQ-7078។

ចំណែកជនរងគ្រោះឈ្មោះសៀង ហួយ ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ រស់នៅចំណុចកើតហេតុ មុខរបរមេផ្ទះ។

ប្រភពសមត្ថកិច្ចដដែលបានឱ្យដឹងថា នៅមុនពេលកើតហេតុវេលាម៉ោងខាងលើ ជនរងគ្រោះអង្គុយលេងនៅខាងមុខផ្ទះជាមួយកូន ហើយទូរស័ព្ឌដៃទាំង២គ្រឿងត្រូវកូនកំពុងកាន់លេង ស្រាប់តែជនសង្ស័យបើកកង់បីមកដល់ម្នាក់ចុះមកធ្វើសកម្មភាពឆក់យកទូរស័ព្ទ ហើយជិះគេចខ្លួនទើបជនរងគ្រោះស្រែកឆោឡោឱ្យគេជួយ។

ខណៈដែលសមត្ថកិច្ចកំពុងល្បាតនៅជិតនោះក៏ឃាត់ខ្លួនបានតែម្តង ដោយដកហូតទូរស័ព្ទដៃម៉ាកអូប៉ូចំនួន២គ្រឿង ប្រគល់ជូនជនរងគ្រោះវិញ។

ក្រោយឃាត់ខ្លួន ជនសង្ស័យរួមនឹងវត្ថុតាង  ត្រូវកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាន ដើម្បីអនុវត្តនីតិវិធី៕

RELATED ARTICLES