Monday, November 24, 2025
Homeព័ត៌មានជាតិម្ចាស់សំណង់៦ជាន់ សមត្ថកិច្ចកំពុងសួរនាំនៅស្នងការនគរបាលខេត្តកែប

ម្ចាស់សំណង់៦ជាន់ សមត្ថកិច្ចកំពុងសួរនាំនៅស្នងការនគរបាលខេត្តកែប

ខេត្តកែប ៖ ដោយអនុវត្តតាមបទ បញ្ជារបស់ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្តិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមានការសម្រមសម្រួលដោយព្រះរាជអាជ្ញានៃសាលាដំបូងខេត្តកែប កម្លាំងសមត្ថកិច្ចបានដឹកនាំកម្លាំងចាប់ខ្លួនម្ចាស់អគារកម្ពស់៦ជាន់ ដែលកំពុងសាងសង់ បណ្តាលឲ្យបាក់ស្រុតស្លាប់កម្មករជិត៣០នាក់ទៅកាន់ស្នងការខេត្តហើយ។

បើតាមលោកស្នងការនគរបាលខេត្តកែប បែន តារា បានប្រាប់ថា ម្ចាស់សំណង់ដែលបាក់ស្រុតខាងលើនេះ បុរសជាប្តីមានឈ្មោះ ឯក សារុន និងស្ត្រីជាប្រពន្ធ មានឈ្មោះ ឈីវ សុធី បច្ចុប្បន្នរស់នៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ តរញុវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនមកកាន់ស្នងការខេត្តហើយ ដើម្បីធ្វើការសួរនាំ។

ដោយឡែក បើតាមរដ្ឋបាលខេត្តកែប បានឲ្យដឹងថា គិតត្រឹមម៉ោង១៤និង១៤នាទីរសៀល ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០ កម្លាំងសង្គ្រោះបានរុករកឃើញអ្នករងរបួស ២នាក់ប្តីប្រពន្ធថែមទៀត សរុបអ្នករងរបួសកើនដល់ចំនួន២០នាក់ និងអ្នកស្លាប់ចំនួន៥នាក់។

យ៉ាងណា មកដល់ពេលនេះ កម្លាំងសង្គ្រោះនៅតែបន្តរុករកអ្នកដែលកំពុងបាត់ខ្លួនជាបន្តទៀត ខណៈក្រុមការងារជួយសង្គ្រោះធ្វើការកាយគំនរសំណង់បាក់បែកទោះបតែបាន៣០ភាគរយប៉ុណ្ណោះ។

គួរបញ្ជាក់ថា អគារកម្ពស់៦ជាន់ដែលជាម្ចាស់កម្មសិទ្ធរបសើលោក សារុន (ជាប្តី) និងឈ្មោះ ឈីវ សុធី (ជាប្រពន្ធ) បានបាក់ស្រុតបណ្តាលឲ្យកម្មករជាច្រើននាក់ស្លាប់និងរងរបួស ដែលតាមប្រធានមន្ទីរដែនដី នគររូបនីយកម្ម និងសំណង់ បានឲ្យដឹងថា​ម្ចាស់សំណងនេះបានធ្វើខុសពីលិខិតអនុញ្ញាត៕

RELATED ARTICLES