Monday, November 24, 2025
Homeព័ត៌មានជាតិស្ត្រីជាម្តាយនិងកូនតូច រួចផុតពីគ្រោះអាក្រក់ក្នុងហេតុការណ៍បាក់ស្រុតអគារ

ស្ត្រីជាម្តាយនិងកូនតូច រួចផុតពីគ្រោះអាក្រក់ក្នុងហេតុការណ៍បាក់ស្រុតអគារ

ភ្នំពេញ ៖ ក្នុងហេតុការណ៍ដ៏រន្ធត់រលំបាក់ស្រុតអគារកម្ពស់៦ជាន់នោះ បណ្តាលឲ្យមានអ្នករងរបួសស្លាប់ចំនួន២៣នាក់ ក្នុងនោះអ្នករងរបួសធ្ងន់ស្រាលចំនួន១៨នាក់ (ស្រី៥នាក់) និងអ្នកស្លាប់ចំនួន៥នាក់ (ស្រី៣នាក់) គិតមកដល់វេលាម៉ោង១២និង៣៥នាទីថ្ងៃត្រង់ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០នេះ។

ប៉ុន្តែក្នុងចំណោមអ្នកររងរបួសទាំង១៨នាក់នោះ មានស្ត្រីម្នាក់និងកូនប្រុសម្នាក់ក៏បានរួចផុតពីេសចក្តីស្លាប់ផងដែរ ដែលពេលនេះត្រូវបានបញ្ជូនបន្តមកព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ ហៅពេទ្យលោកសង្ឃ រាជធានីភ្នំពេញ និងកំពុងត្រូវបានទទួលការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ។

យ៉ាងណា មកដល់ព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០នេះ​ លោក​ងី​ មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ តំណាងឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានចុះសួរសុខទុក្ខជនរងគ្រោះពីរនាក់ម្ដាយនិងកូន ដែលកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ (ពេទ្យលោកសង្ឃ)​ ដែលរងគ្រោះថ្នាក់ដោយការបាក់រលំអាគារធ្វើពីសុីម៉ង់បេតុងសរសៃដែកកម្ពស់៧ជាន់ នៅខេត្តកែប កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០នេះ​ នៅម៉ោងប្រមាណ៤៣០នាទីល្ងាច។

ដោយមានការយកចិត្តទុកខ្ពស់ ឯកឧត្ដមអភិបាលបានឧបត្ថម្ភថវិកា ជូនជនរងគ្រោះពីរនាក់ម្ដាយនិងកូន​ ចំនួន៤.០០០.០០០រៀល(បួនលានរៀល)។

គួរបញ្ជាក់ថា កាលពីរសៀលម៉ោង៤និង១០នាទី ថ្ងៃទិ០៣ ខែមករា ឆ្នាំ២០២០ មានហេតុការណ៍រលំបាក់ស្រុតអគារកម្ពស់៦ជាន់ បណ្តាលឲ្យកម្មករជាច្រើននាក់បានស្លាប់និងរបួសជាច្រើននាក់ ខណៈដែលពេលនេះក្រុមសង្គ្រោះគ្រប់ជាន់ថ្នាក់ ក្រោមការបញ្ជាផ្ទាល់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាក្រកម្ពុជា កមពុងរុករកយ៉ាងសកម្ម៕

RELATED ARTICLES