Monday, November 24, 2025
Homeព័ត៌មានជាតិផែង វណ្ណៈ ថា ប្រធានមន្ទីរ​រៀបចំដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ខេត្ត​កែប បិទភ្នែកឲ្យម្ចាស់សំណង់សង់បន្ត

ផែង វណ្ណៈ ថា ប្រធានមន្ទីរ​រៀបចំដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ខេត្ត​កែប បិទភ្នែកឲ្យម្ចាស់សំណង់សង់បន្ត

បន្ទាប់ពីបាក់ស្រុតរលំអគារកម្ពស់៦ជាន់ បណ្តាលឲ្យមនុស្សស្លាប់និងរងរបួស២៥នាក់ មន្ទីរ​រៀបចំដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ខេត្ត​កែប បានចេញលិខិតមួយច្បាប់ប្រកាសប្រាប់ថា អគារមួយនេះគឺសាងសង់ខុសលិខិតអនុញ្ញាត ដែលក្នុងលិខិតអនុញ្ញាតឲ្យសង់តែកម្ពស់​៥​ជាន់​ទេ​ តែម្ចាស់សំណង់​សង់ឡើងបន្តរហូតដល់​៧ជាន់នោះ លោកផែង វណ្ណៈ ថា ប្រធានមន្ទីរមន្ទីរ​រៀបចំដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ខេត្ត​កែប បិទភ្នែកឲ្យសាងសង់បន្ត។

លោកផែង វណ្ណៈ បានបង្ហោះសារថា “រកឃើញកំហុសសង់ខុសលិខិតអនុញ្ញាតតាំងពីខែធ្នូ​ ២០១៩​ ហេតុ​អ្វី​មិនបញ្ឈប់ការសាងសង់​ ?

នៅថ្ងៃទី​ ៥​ ខែ​ធ្នូ​ ឆ្នាំ​២០១៩​ មន្ទីរ​រៀបចំដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ខេត្ត​កែប​ បានចុះពិនិត្យសំណង់​អាគារ​នោះឃេីញថា​ សង់ខុសពីលិខិត​អនុញ្ញាត​។ ក្នុងលិខិតអនុញ្ញាតអោយសង់តែកំពស់​៥​ជាន់​ទេ​ តែម្ចាស់សំណង់​សង់ឡើងបន្តរហូតដល់​៧​ជាន់​ បណ្ដាល​អោយ​បាក់រលំនៅថ្ងៃទី​៣​ ខែ​មករា​ ឆ្នាំ​២០២០​តែម្ដង​ ។

ការរកឃើញកំហុសសាងសង់តាំងពីថ្ងៃទី​៥​ ខែ​ធ្នូ​ ឆ្នាំ​២០១៩​ មិនព្រមចេញលិខិតផ្អាក​ ឬ​បញ្ឈប់​ការសាងសង់​ ហើយនៅតែបន្តអោយសាងសង់​ គឺ​ជាកំហុសដ៏ធ្ងន់ធ្ងររបស់​លោក​វ៉ៅ​ សុខា​ ប្រធាន​មន្ទីរ​រៀបចំដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ខេត្ត​កែប​ ។ ការបិទភ្នែកអោយបន្តសាងសង់ទាំងខុសលិខិតអនុញ្ញាតនេះ​ត្រូវ​បាន​គេសង្ស័យ​ថា​ជាប់​ពាក់ព័ន្ធ​នឹងអំពើពុករលួយ​ ។

យើងរង់ចាំមើលថាតើមន្ត្រី​ណាខ្លះ​ពាក់ព័ន្ធ​នឹងករណី​បាក់​រលំ​អគារ​នៅខេត្តកែប​ ដែលបណ្ដាល​អោយស្លាប់មនុស្ស​ និង​របួស​ច្រើន​នាក់​នោះ​”។

តាមលិខិតរបស់រដ្ឋបាលខេត្តកែប បានបញ្ជាក់ឲ្យដឹងថា គិតមកដល់វេលាម៉ោង៥ព្រឹក ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០ ចំនួនអ្នកស្លាប់និងរបួសក្នុងហេតុការប្រាក់ស្រុតអគារកម្ពស់៦ជាន់ឡើងដល់២៣នាក់ ស្លាប់៥នាក់ (ស្រី៣នាក់)។

គួរបញ្ជាក់ថា កាលពីម៉ោង៤និង១៥នាទីរសៀល ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ មានហេតុការណ៍បាក់ស្រុតរលំអគារកម្ពស់៦ជាន់ មានទីតាំងស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកំពត។

ក្រោយពេលកើតហេតុ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញ ចុះទៅពិនិត្យផ្ទាល់នៅកន្លែងកើតហេតុផងដែរ៕

RELATED ARTICLES