ខេត្តកែប ៖ នៅល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ មានករណីបាក់ស្រុតអគារថ្មដែលទើបសាងសង់ កម្ពស់៧ជាន់មួយកន្លែង ស្ថិតនៅជិតវត្តសមាធិ ក្នុងខេត្តកែប។ មកដល់ពេលនេះ គេមិនទាំងដឹងថា មានកម្មករប៉ុន្មាននាក់នោះទេដែលកំពុងតែស្ថិតនៅក្នុងគំនរអគារនេះនៅឡើយទេ។

មកដល់ពេលនេះ កម្លាំងសមត្ថកិច្ចបានយកគ្រឿងចក្រទៅកាយគំនរដែលបានប្រាកស្រុតនេះហើយ ដើម្បីស្វែងរកមនុស្សដែលបានជាប់ក្នុងអគារនេះ។
ដោយឡែក ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ អាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានជិះឧទ្ធម្ភាគចក្រចុះទៅកាន់កន្លែងកើតហេតុ ដើម្បីដឹកនាំបញ្ជាការសង្គ្រោះ ៕

យ៉ាងណា តាមប្រភពបានឲ្យដឹងថា ក្នុងអគារនេះមានកម្មករជាង៣០នាក់ ហើយអ្នកខ្លះក៏បានរត់ចេញទាន់ផងដែរ។
(ព័ត៌មានបន្ថែមនឹងចេញផ្សាយនៅពេលក្រោយ)
