Monday, November 24, 2025
Homeព័ត៌មានជាតិលុយ១២លាន មិនទាន់យកទុកផង នៅដើរប្រមូលថែមទៀត ជាប់ខ្នោះ

លុយ១២លាន មិនទាន់យកទុកផង នៅដើរប្រមូលថែមទៀត ជាប់ខ្នោះ

ខេត្តកណ្តាល ៖ នគរបាលស្រុកស្អាង ឃាត់ខ្លួនជនសង្ស័យជាមន្ត្រីឥណទានសាខាគ្រឹះស្ថាន មាគាហ្វាយនែន ស្រុកស្អាងម្នាក់ ក្នុងករណីរំលោភលើទំនុកចិត្ត ដើម្បីនាំមកអធិការដ្ឋាននគរបាលស្រុក ចាត់ការតាមច្បាប់។

ករណីនេះបានកើតឡើងកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចគ្រឹះស្ថានមាគាហ្វាយនែន (ម.ក) ស្ថិតនៅក្នុងភូមិព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុក ស្អាង។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះធន់ ឧត្តមបញ្ញាសិដ្ឋ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមន្ត្រីឥណទាន មានស្រុកកំណើតភូមិព្រែកយួន ឃុំកៀនជ្រែ ស្រុកកំពង់សៀម ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅភូមិព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាង។

ចំណែកតំណាងដើមបណ្តឹងមានឈ្មោះគង់ សុភា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរនាយកសាខាគ្រឹះ- ស្ថានមាគាហ្វាយនែន (ស្អាង) មានលំនៅភូមិព្រែកក្រាញ់ ឃុំព្រែកអំបិល ស្រុកស្អាង។

រីឯវត្ថុតាងរួមមាន សោលេខ៨មម ចំនួន២ដើម សោតេ (ប្រដាប់កាច់កម៉ូតូ) ចំនួន២ដើម សោម៉ូតូ ចំនួន៣គ្រាប់ កូនកាំបិតចិតបន្លែចំនួន១ដើម កាបូបដៃពណ៌ខ្មៅចំនួន១ កាតគ្រីម៉ូតូចំនួន១ កាតអេធីអឹមចំនួន១ និងកាតាបស្ពាយពណ៌ខ្មៅចំនួន១។

តាមប្រភពពីមន្ត្រីនគរបាលស្រុកស្អាង បានឱ្យដឹងថា  ជនសង្ស័យខាងលើគឺជាមន្ត្រីឥណទាននៃសាខាគ្រឹះស្ថានមាគាហ្វាយនែន (ម.ក) ស្រុកស្អាង។ នៅថ្ងៃកើតហេតុជនសង្ស័យបានទៅយកលុយអតិថិជនដែលបង់ផ្តាច់ចំនួន១២លានរៀល ខណៈដែលជនសង្ស័យយកបាន ហើយក៏យកលុយនោះទៅខេត្តកំពង់ចាម បាត់ ដោយមិនបញ្ចូលក្នុងគណនេយ្យរបស់អង្គភាពទេ។

លុះមកដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ភាគីខាងរងគ្រោះបានឃើញជនសង្ស័យកំពុងដើរប្រមូលលុយពីអតិថិជនទៀត ក៏តេប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលកំពង់កុង នាំជនសង្ស័យមកធ្វើការសាកសួរ។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងត្រូវបានសមត្ថកិច្ចបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES