Monday, November 24, 2025
Homeព័ត៌មានជាតិឧកញ៉ាឡេង ណាវ៉ាត្រា បើកផ្សារទំនើបកសិផលកសិកម្ម និងសង់រោងចក្រផលិតជីធម្មជាតិ នៅខេត្តបន្ទាយមានជ័យ

ឧកញ៉ាឡេង ណាវ៉ាត្រា បើកផ្សារទំនើបកសិផលកសិកម្ម និងសង់រោងចក្រផលិតជីធម្មជាតិ នៅខេត្តបន្ទាយមានជ័យ

លោកឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា បានបង្ហាញគម្រោងបើកផ្សារទំនើបកសិផលកសិកម្ម ទិញតែពីកសិករ ដែលមានទីតាំងនៅ Olympia ត្រៀមពង្រីក២៥០សាខា ក្នុងរាជធានីភ្នំពេញ ព្រមទាំងជ្រើសរើសបុក្គលិកផ្នែកសេវាកម្មដល់ទៅ៤០០នាក់ ខណៈដែលពេលសម្ភាសន៍ជាប់ បុគ្គលិកទាំងនោះទទួលបានម៉ូតូ Honda Dream 2020ម្នាក់ មួយគ្រឿងទៀតផង។

បន្ថែមពីលើនេះ លោកឧកញ៉ាក៏បានឲ្យដឹងថា លោកកំពុងតែសម្រុកធ្វើរោងចក្រផលិតជីធម្មជាតិមួយកន្លែងទៀត សម្រួលដល់កសិករខ្មែរ លើការដាំដុះ កុំឲ្យពិបាកទិញជីពីខាងក្រៅប្រទេស។

លោកឧកញ៉ាបន្ថែមថា រោងចក្រផលិតជីធម្មជាតិនោះសង់បាន៩៥%ហើយ នឹងត្រៀមដំណើរការឆាប់ៗនេះ ដែលមានទីតាំងនៅខេត្តបន្ទាយមានជ័យ លើគម្រោងដីអភិវឌ្ឍន៍ដ៏ធំមួយ ដោយមានកម្លាំងនៃការផលិតបានប្រហែល៣០០តោនទៅ៣៦០០តោន។

មហាជនបានសម្ដែងការកោតសរសើរនូវទឹកចិត្តលោកឧកញ៉ាវ័យក្មេងរូបនេះ ដែលចេះគិតគូដល់សុខទុក្ខដល់កសិករខ្មែរជាធំ ក្នុងការស្វែងរកទីផ្សារកសិផលដល់ពួកគាត់។

ដោយឡែក លោកឧកញ៉ាឡេង ណាវ៉ាត្រា វិញ បានថ្លែងអំណរគុណដល់ក្រសួងកសិកម្ម លើការជួយជ្រោមជ្រែងចំពោះគម្រោងធំមួយនេះ។ លោកថា ក្រុមការងារបានប្រើពេល១ឆ្នាំ ជាមួយក្រសួងកសិកម្ម ទើបសម្រេចលទ្ធផលនេះបាន។

លោកឧកញ៉ាក៏បានបញ្ជាក់ដែរថា សម្រាប់ការលក់ជីធម្មជាតិជូនប្រជាពលរដ្ឋវិញ គឺលក់ធូរថ្លៃបំផុត ហើយកសិករមិនចាំបាច់ប្រើប្រាក់មកទិញឡើយ គឺចាំដោះដូរជាមួយបន្លែផ្លែឈើដែលពួកគាត់ដាំនោះ ដោយក្រុមហ៊ុនចុះទៅទិញដល់ចម្ការ ដើម្បីយកមកលក់នៅតាមផ្សារជាង២៥០សាខា ដែលគ្រោងដំណើរការនាពេលដ៏ខ្លីខាងមុខនេះហើយ៕

RELATED ARTICLES