Monday, November 24, 2025
Homeព័ត៌មានជាតិសង្ស័យពេក សមត្ថកិច្ចឃាត់ឡានឲ្យឈប់... ចុងក្រោយចិនទាំង៤នេះបម្រុងអុកឡុកខេត្តព្រះសីហនុ

សង្ស័យពេក សមត្ថកិច្ចឃាត់ឡានឲ្យឈប់… ចុងក្រោយចិនទាំង៤នេះបម្រុងអុកឡុកខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ជនជាតិចិនចំនួន៤នាក់ប្រដាប់ដោយកាំភ្លើងនិងកាំបិត បានត្រៀមចេញធ្វើសកម្មភាពប្លន់ ឬចាប់ជំរិតនៅពេលរាត្រីនៅក្នុងក្រុងព្រះសីហនុ ប៉ុន្តែត្រូវបានកម្លាំងនគរបាលតាមបង្ក្រាបទាន់ពេល។

ប្រតិបត្តិការបង្ក្រាបក្រុមជនជាតិចិន ដែលកំពុងត្រៀមខ្លួនចេញប្លន់ខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ នៅក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ នៅវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងល្បាតជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានតាមដានលើរថយន្តមួយគ្រឿងគួរឱ្យសង្ស័យ។

លុះមកដល់ត្រង់ចំណុចសង្កាត់លេខ២ ក្រុងព្រះសីហនុ សមត្ថកិច្ចក៏សម្រេចឃាត់រថយន្ត១គ្រឿងនោះដើម្បីត្រួតពិនិត្យ ក៏ប្រទះឃើញជនជាតិចិនចំនួន៤នាក់ រួមនឹងសម្ភារ មួយចំនួន ដូចជា អាវុធខ្លី K៥៩ ចំនួន១ដើម មាន៥គ្រាប់ កូនកាំបិតមុតស្រួច១ដើម ខ្នោះដៃ១គូ និងម៉ាស់ ក៏បិទមុខមួយចំនួន។

តាមការបញ្ជាក់ពីសមត្ថកិច្ច ក្រុមនេះអាចកំពុងតៀមចេញទៅប្លន់ ឬចាប់ជំរិត តែយ៉ាងណាក្តី ត្រូវបានសមត្ថកិច្ចល្បាតប្រទះឃើញ និងបង្ក្រាបបានទាន់ពេល។

ជនសង្ស័យជាជនជាតិចិនទាំង៤នាក់ខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាកសួរនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តទៀត៕

RELATED ARTICLES