ខណៈដែលស្ពានដែកកំពុងតែទ្រុឌទ្រោមខ្លាំង ហើយត្រូវបានអាជ្ញាធរធ្វើផ្លូវវាងនោះ ស្រាប់តែមានរថយន្តបែនដឹកដីមួយគ្រឿងដែលផ្ទុកដីពេញបានបើកបរឆ្លងកាត់ពីលើស្ពានបណ្តាលឲ្យបាក់ស្រុតចុះក្រោម តែមិនមាននរណាម្នាក់រងរបួសនោះទេ។

ស្ពានដែលត្រូវរងការខូចខាតនេះ គឺជាស្ពានបាឡេ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ក្នុងភូមិព្រែកស្លែង ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

បើតាមនារីម្នាក់បានបង្ហោះសារលើគណនីហ្វេសប៊ុកថា “បាក់ស្ពានហើយ ផ្លូវជាតិលេខ2”។

បើតាមប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍នេះបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តបង្កហេតុបានដាក់ផ្ទុកដីពេញ ធ្វើដំណើរពីខេត្តតាកែវ ចូលមកខេត្តកណ្តាល ដោយត្រូវឆ្លងកាត់ស្ពានបាឡេដែលទ្រុឌទ្រោមនេះ។ លុះពេលធ្វើដំណើរមកដល់កន្លែងកើតហេតុ រថយន្តបង្កនេះមិនបានធ្វើដំណើរទៅផ្លូវរវាងម្ខាងនោះទេ បែរជាមកឆ្លងកាត់ស្ពាននេះ បណ្តាលឲ្យស្រុតចុះក្រោមរងការខូចខាត។

ប្រភពដដែលបានបន្ថែមថា ក្រុមអ្នកបើកឡានដឹកដីទាំងនោះ ភាគច្រើនតែងតែបើកបំផ្លាញផ្លូប និងស្ពានជារៀងរាល់ថ្ងៃ ថែមទាមងបើកលឿនៗបង្កការភ័យខ្លាចដល់អ្នកធ្វើដំណើរតាមដងផ្លូវទៀតផង។ ពួកគាត់ក៏សំណូមពរដល់អាជ្ញាធរមេត្តាជួយពិនិត្យមើលក្រុមអ្នកបើកឡានដឹកដីនេះផង៕
