Monday, November 24, 2025
Homeព័ត៌មានជាតិស្រីស្អាតឆ្លើយថា "អត់លុយ" ផ្អើលពេញផាប់ស្ទ្រីត

ស្រីស្អាតឆ្លើយថា “អត់លុយ” ផ្អើលពេញផាប់ស្ទ្រីត

ខេត្តសៀមរាប ៖ ស្ត្រីរូបស្រស់ម្នាក់បានជួលរថយន្តតាក់ស៊ីមួយគ្រឿងជិះផ្តាច់មុខតែម្នាក់ឯង (ម៉ៅតាក់ស៊ី) ជិះចេញមកពីរាជធានីភ្នំពេញ គោលដៅទៅខេត្តសៀមរាប លុះទៅដល់ចុះពីលើរថយន្ត ត្រូវអ្នករត់តាក់ស៊ីសុំលុយ បែរជាឆ្លើយថា អត់មានលុយ១រៀលជាប់ខ្លួនទេ ទើបមានការប្តឹងរាយការណ៍ប្រាប់សមត្ថកិច្ចចុះអន្តរាគមន៍នាំយកទៅសួរនាំ ទើបដឹងថា ស្រីស្អាតខាងលើតាមពិតមានសតិមិនិប្រក្រតីសោះ។

ករណីដ៏ហួសចិត្តខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចតំបន់ផ្សាររាត្រីផាប់ស្ទ្រីត កណ្តាលក្រុងសៀមរាប។

យោងតាមអត្តសញ្ញាណបណ្ណរបស់ស្រីស្អាតខាងលើ បានបញ្ជាក់ឱ្យដឹងថា ស្រីស្អាតរូបនេះ មានឈ្មោះជឹម បូរ៉ាន់ អាយុ២៧ឆ្នាំ មានស្រុកកំណើតនៅឃុំភ្នំតូច ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នមានលំនៅផ្ទះលេខ 67E2 ផ្លូវលេខ២១៥ ភូមិ៩ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ចំណែកបុរសជាជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ជាអ្នកប្រកបររបររត់តាក់ស៊ីភ្នំពេញ-សៀមរាប។

តាមប្រភពពីបុរសជាអ្នករត់តាក់ស៊ី បានឱ្យដឹងទាំងហួសចិត្តថា នៅមុនពេលកើតហេតុ កាលពីព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ ខណៈដែលគាត់កំពុងចាប់ម៉ូយុនៅបេនឡានឯរាជធានីភ្នំពេញ ក៏លេចមុខនារីរូបស្រស់ខាងលើបានចូលមកសួរនាំម៉ៅឡានរបស់គាត់ឱ្យដឹកនាងចេញពីភ្នំពេញ សំដៅមកខេត្តសៀមរាប ចំណែកគាត់នឹកស្មានថាប៉ះចំម៉ូយខ្លឹម ក៏ព្រមព្រៀងដឹក។

លុះបន្ទាប់ពីចរចាតម្លៃឈ្នួលម៉ៅឡានត្រូវរ៉ូវគ្នាហើយ គាត់ក៏បានដឹកស្ត្រីខាងលើចេញពីភ្នំពេញ រហូតមកដល់ខេត្តសៀមរាប ម្តុំផាប់ស្ទ្រីត។ លុះមកដល់ស្រីស្អាតរូបនោះក៏បានចុះពីលើឡានរបស់គាត់ដើរចេញធ្វើព្រងើយ ទើបគាត់បានតាមទៅសួរនាំ ទាររកថ្លៃឈ្នួលម៉ៅឡាន ដឹងអី ស្រីស្អាតឆ្លើយយ៉ាងផុយថា នាងគ្មានលុយ១រៀលជាប់ខ្លួនទេ ធ្វើឱ្យគាត់ច្រឡោតខឹងយ៉ាងខ្លាំងក៏សម្រេចដឹកស្រីស្អាតម្នាក់នេះយកទៅប្រគល់ឱ្យសមត្ថកិច្ចតែម្តង។

តាមប្រភពពីមន្ត្រីនគរបាល បានឱ្យដឹងថា បន្ទាប់ពីសមត្ថកិច្ចស្រាវជ្រាវ សួរនាំស្ត្រីខាងលើមិនព្រមនិយាយអ្វីទាំងអស់ តែបែរជាស្នើឱ្យសមត្ថកិច្ចរកអាហារឆ្ងាញ់ៗ និងជួលសណ្ឋាគារឱ្យនាងដេកទៀតផង។

ក្រោយមកសមត្ថកិច្ចរកឃើញមានអត្តសញ្ញាណប័ណ្ណនាង១សន្លឹកនៅក្នុងកាបូប និងបានទាក់ទងទៅក្រុមគ្រួសារ ទើបដឹងថា តាមពិតស្ត្រីរូបនេះជាមនុស្សមានសតិមិនប្រក្រតីសោះ។

សមត្ថកិច្ចបានបប្ជាកា់ថា ក្រោយពីទូរស័ព្ទទៅបងប្រុសរបស់ស្ត្រីខាងលើ ឈ្មោះជឹម រ៉ូហ្សា បាននិយាយថា នាងមានសតិធម្មតាទេ គ្រាន់តែនាងជាកូនទម្រើសមិនខ្លាចឪពុកម្តាយ ធ្វើអ្វីស្រេចតែចិត្តនឹកឃើញ។ បងប្រុសរបស់នាងនិយាយទៀតថា ឱ្យនាងទៅណាក៏ទៅចុះ ព្រោះនាងមានវ័យច្រើនហើយ។

ក្រោមមកសមត្ថកិច្ចបានទិញនំបុ័ងដាក់សាច់ឱ្យនាងញ៉ាំ រួចហើយក៏ណែនាំនាងឱ្យត្រលប់ទៅផ្ទះវិញដែរ តែនាងមិនព្រមទៅ ដោយនាងបានហៅម៉ូតូកង់បីជិះទៅបាត់។

ដោយឡែក បុរសជាតៃកុងឡានតាក់ស៊ីវិញ បាននិយាយទាំងអស់សំណើចថា ដឹកប៉ះម៉ូយនេះឱ្យជ្រះចង្រៃឆ្នាំចាស់ ហើយឆ្នាំថ្មីខាងមុខ សូមឱ្យហេងៗវិញទៅចុះ៕

RELATED ARTICLES