Monday, November 24, 2025
Homeព័ត៌មានជាតិក្រុមហ៊ុនគ្រួសារកក់ក្ដៅ ប្រគល់ពានរង្វាន់ប្រចាំឆ្នាំ ចំនួន១.០០០ នឹងគ្រោងពង្រីកតំណាងចែកចាយឲ្យបាន៥សែននាក់ នៅឆ្នាំ២០២០

ក្រុមហ៊ុនគ្រួសារកក់ក្ដៅ ប្រគល់ពានរង្វាន់ប្រចាំឆ្នាំ ចំនួន១.០០០ នឹងគ្រោងពង្រីកតំណាងចែកចាយឲ្យបាន៥សែននាក់ នៅឆ្នាំ២០២០

ភ្នំពេញ៖ ដោយសារបច្ចេកវិទ្យាមានការរីកចម្រើនខ្លាំង ក្នុងនោះសង្កេតឃើញថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកលក់ទំនិញតាមអនឡាញមានចំនួនកើនឡើងគួរឲ្យកត់សម្គាល់ ជាពិសេសការដាក់លក់ទំនិញតាមបណ្តាញសង្គមហ្វេសប៊ុកហ្វេសប៊ុក ហើយអាជីវកម្មមួយនេះ ក៏អាចរកប្រាក់ចំណូលបានរហូតរាប់ម៉ឺន និងឈានដល់ខ្ទង់លានដុល្លារក៏មាន។

ក្នុងឱកាសប្រារព្ធពិធីប្រគល់ពានរង្វាន់ប្រចាំឆ្នាំ ចំនួន១.០០០ពានរង្វាន់ ទៅកាន់តំណាងចែកចាយ លោកឧកញ៉ាអ៊ុច សម្បត្តិ ស្ថាបនិកក្រុមហ៊ុនគ្រួសារកក់ក្តៅ និងជាប្រធានសមាគមប្រឹក្សាគ្រឿងសម្អាងកម្ពុជា បានមានប្រសាសន៍ថា ខណៈការប្រើប្រាស់អ៊ិនធើរណេតកាន់តែមានភាពទូលំទូលាយ អាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិច (អនឡាញ) ក៏កំពុងមានភាពទាក់ទាញខ្លាំងផងដែរ។ ជាក់ស្តែងសម្រាប់ក្រុមហ៊ុនគ្រួសារកក់ក្តៅ ក្នុងរយៈពេល២ឆ្នាំ (២០១៨និង២០១៩) ក្រោយនេះ មានតំណាងចែកចាយរហូត១សែន២ម៉ឺននាក់ នឹងគ្រោងពង្រីកបន្ថែមរហូតដល់៥សែននាក់ នាឆ្នាំ២០២០ខាងមុខផងដែរ។

លោកជំទាវ ហ៊ឹម សុភ័ក្រ អគ្គនាយិកាគ្រួសារកក់ក្តៅ បានលើកឡើងថា កត្តាដែលក្រុមហ៊ុនទទួលជោគជ័យរហូតមកដល់ពេលនេះ ដោយសារតែក្រុមហ៊ុនប្រកាន់ភ្ជាប់នូវគោលការណ៍ និងផែនការគ្រោងទុក ជាពិសេសការសន្យាជាមួយអ្នកតំណាងចែកចាយទូទាំងប្រទេស។

លោកជំទាវបានបញ្ជាក់ទៀតថា ភាពជោគជ័យខាងលើនេះ ក្រុមហ៊ុនតែងតែចូលរួមគាំទ្រ និងសហការយ៉ាងល្អជាមួយរដ្ឋាភិបាល ទៅនឹងការដាក់លក់ផលិតផលតាមប្រព័ន្ធអនឡាញ ឬច្បាប់ផ្សេងៗ ដូចជាការចុះបញ្ជី និងការបង់ពន្ធជូនរដ្ឋជាប្រចាំជាដើម។

សូមបញ្ជាក់ថា ក្រៅពីកម្មវិធីប្រគល់ពានរង្វាន់ប្រចាំឆ្នាំរបស់ក្រុមហ៊ុនគ្រួសារកក់ក្តៅ ទៅកាន់តំណាងចែកចាយ ក្រុមហ៊ុនក៏មានរៀបចំកម្មវិធីចាប់រង្វាន់ផ្សងសំណាងជាច្រើនផងដែរ ដល់សមាជិកច្នើមរបស់ខ្លួនដែលរៀបចំនៅដឺព្រីមៀរ សេនធ័រ សែនសុខ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩។

រង្វាន់ធំរថយន្ដទំនើប Landcruiser ១គ្រឿង បានទៅឧកញ៉ាអ៊ុច បុទុម (Super Dealer) និងជាអ្នកដឹកនាំកំពូលរបស់ក្រុមហ៊ុនគ្រួសារកក់ក្តៅ និងរង្វាន់ធំ ផ្ទះវីឡា3ខ្នង បានទៅឈ្មោះ ទី១ លោកស្រីកែម ចន្ថា , ទី២ លោកស្រីទុយ គឹមភាង និងទី៣លោកស្រីហៃ ចាន់ធឿន៕

RELATED ARTICLES