Monday, November 24, 2025
Homeព័ត៌មានជាតិស្រីស្អាតខំប្រឹងណាស់ទម្រាំបានម៉ូតូ១គ្រឿង តែចោរចិត្តខ្មៅលួចបាត់

ស្រីស្អាតខំប្រឹងណាស់ទម្រាំបានម៉ូតូ១គ្រឿង តែចោរចិត្តខ្មៅលួចបាត់

ភ្នំពេញ ៖ នារីម្នាក់បានអះអាងថានាងប្រឹងធ្វើការទាំងយប់ទាំងថ្ងៃ សន្សំលុយទិញម៉ូតូ១គ្រឿងជិះ តែលុយមិនគ្រប់ក៏ខ្ចីលុយធនាគារយកមកបង្គ្រប់ទិញបានម៉ូតូ១គ្រឿង ស្រាប់តែជិះមិនទាន់បានប៉ុន្មានផងនៅជាប់កាតព្វកិច្ចបង់រំលោះធនាគារនៅឡើយ ក៏ស្រាប់តែត្រូវចោរចិត្តខ្មៅលួចយកម៉ូតូរបស់នាងបាត់។

ករណីចោរលួចម៉ូតូនេះបានកើតឡើងកាលពីវេលាម៉ោង១២និង៤០នាទីថ្ងៃត្រង់ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅត្រង់ចំណុចម្តុំ ព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា។

ចំណែកម៉ូតូដែលចោរលួចយកទៅនោះ ម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌លឿងលាយស ពាក់ស្លាកលេខ 1CQ-6890 ជាកម្មសិទ្ធិរបស់ឈ្មោះសុខ ស៊ីណាន មានលំនៅក្នុងភូមិសន្សំកុសល១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។

តាមប្រភពពីនារីរងគ្រោះបានឱ្យដឹងថា ម៉ូតូរបស់នាងបង់រំលោះគេមិនទាន់ដាច់នោះ ទេ គឺនាងកំពុងតែបង់ឱ្យគេរាល់ខែ ហើយពេលនេះត្រូវចោរវាលួចទៅបាត់ទៀត។

នារីរងគ្រោះជាម្ចាស់ម៉ូតូ បន្តថា នៅមុនពេលកើតហេតុ ឪពុករបស់នាងបានជិះទៅធ្វើធ្មេញនៅព្រែកលៀប ហើយដាក់នៅមុខផ្ទះពេទ្យក៏ស្រាប់តែត្រូវចោរលួចកាច់កយកទៅបាត់តែម្តង ហើយគាត់ក៏បានទៅប្តឹងប៉ូលីសដែរ តែនៅតែគ្មានតម្រុយអ្វីទាល់តែសោះ ជាហេតុធ្វើឱ្យនាងមានការសោកស្តាយទ្រព្យសម្បត្តិយ៉ាងខ្លាំង ព្រោះខំធ្វើការទាំងយប់ទាំងថ្ងៃដើម្បីសន្សំលុយនិងខ្ចីលុយធនាគារទៅទិញម៉ូតូនេះទៀត ហេតុអ្វីបានជាចោរចូលចិត្តធ្វើឱ្យគេក្តៅក្រហាយម៉្លេះ។

ជាមួយនេះ នារីជាម្ចាស់ម៉ូតូបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានប្រទះឃើញម៉ូតូដែលមានភិនភាគដូចខាងលើ សូមជួយទំនាក់ទំនងផ្តល់ដំណឹងមកលេខទូរស័ព្ទ ០៩៦ ៤៦ ៩០ ៧៨១ និង០១៧ ៩៧ ៨៥ ៧០ សូមអរគុណ៕

RELATED ARTICLES