Monday, November 24, 2025
Homeព័ត៌មានជាតិស្នេហាភេទដូចគ្នាផ្ទុះជម្លោះ ខាងប្រុសឲ្យអ្នកដំណើរឈប់ឡានម៉ូតូមើលគ្រប់គ្នា

ស្នេហាភេទដូចគ្នាផ្ទុះជម្លោះ ខាងប្រុសឲ្យអ្នកដំណើរឈប់ឡានម៉ូតូមើលគ្រប់គ្នា

ភ្នំពេញ ៖ អ្នកធ្វើដំណើរឆ្លងកាត់ស្ពានព្រះមុនីវង្សចាស់ ស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ នាំគ្នាភ្ញាក់ផ្អើលបញ្ឈប់យានជំនិះពេញលើស្ពានដោយសារតែមានមនុស្សលោតទឹកសម្លាប់ខ្លួន។

ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង១០និង០៥នាទីព្រឹក ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩។

យោងតាមសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅម៉ោងខាងលើមាននារីម្នាក់តែងខ្លួនជាប្រុសបានដើរឆ្លងស្ពានព្រះមុនីវង្សចាស់ ក្នុងទិសដៅពីផ្សាច្បារអំពៅឆ្ពោះទៅរង្វង់មូលក្បាលថ្នល់។ លុះដើរជិតដល់កណ្តាលស្ពាន ក៏ស្រាប់តែលោតចូលទៅក្នុងទន្លេបាត់។ ប៉ុន្តែបានបន្តិចក៏ផុសងើបឡើងវិញរួចស្រវេស្រវាប្រឹងហែលមកច្រាំងទន្លេព្រោះថប់ពេកហើយ ក្នុងពេលនោះទូកអ្នកនេសាទបានទៅស្រង់ដាក់លើទូកមកលើគោកវិញ។

ទាក់ទិនទៅនឹងករណីលោតទឹកធ្វើអត្តឃាតប៉ុន្តែមិនបានសម្រេចនេះ លោកវរសេនីយ៍ត្រី ទេព បូរ៉ា នាយនគរបាលប៉ុស្តិ៍ច្បារអំពៅទី២ បានប្រាប់ថា នារីដែលលោតទឹកសម្លាប់ខ្លួននេះមានឈ្មោះផល សំណាង អាយុ២០ឆ្នាំ មុខរបរលក់ខ្លឹមនៅផ្សារច្បារអំពៅ និងស្នាក់នៅផ្ទះជួលភូមិកណ្តាល សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

នៅចំពោះមុខនគរបាលប៉ុស្តិ៍នារីខាងលើ បានអះអាងថា មូលហេតុដែលខ្លួនមកលោតទឹកសម្លាប់ខ្លួននេះគឺដោយសារមានទំនាស់ជាមួយសង្សារដែលជាមនុស្សស្រីដូចគ្នា ទើបគេសម្រេចចិត្តមកលោតទឹកបែបនេះ។

ប៉ុន្តែពេលលោតដល់ក្នុងទន្លេខ្លួននឹកឃើញស្តាយអាយុជីវិតក៏ប្រឹងហែលមកច្រាំងវិញ ស្របពេល នោះក៏មានទូកអ្នកនេសាទមកជួយសង្គ្រោះដាក់លើទូកដឹកមកច្រាំងទន្លេ។ នាងសន្យាថា លែងធ្វើអត្តឃាតទៀតហើយ ហើយនគរបាលបានធ្វើការណែនាំឱ្យបញ្ឈប់ការធ្វើអត្តឃាតទាំងរូបកាយនៅស្រស់ស្អាតនិងក្មេងខ្ចីបែបនេះតទៅទៀត៕

RELATED ARTICLES