Monday, November 24, 2025
Homeព័ត៌មានជាតិកូនស្រីមករត់តុបាយនៅភ្នំពេញ ស្រាប់តែបាត់ខ្លួន ម៉ែសង្ស័យរត់តាមសង្សារ

កូនស្រីមករត់តុបាយនៅភ្នំពេញ ស្រាប់តែបាត់ខ្លួន ម៉ែសង្ស័យរត់តាមសង្សារ

ភ្នំពេញ ៖ យុវតីម្នាក់បានចេញពីស្រុកកំណើតមកធ្វើការជាអ្នករត់តុនៅហាងលក់បាយមួយកន្លែងក្នុងរាជធានីភ្នំពេញ លុះនៅសុខៗក៏ស្រាប់តែបាត់ខ្លួនអស់រយៈពេល៣ថ្ងៃ ដោយគ្មានដំណឹងសោះ ធ្វើឱ្យក្រុមគ្រួសារមានការព្រួយបារម្ភយ៉ាងខ្លាំងខំតាមរកសព្វកន្លែងនៅតែមិនឃើញ និងត្រូវស្ត្រីជាម្តាយសង្ស័យថា កូនស្រីអាចនឹងទៅជាមួយសង្សារ។

យុវតីដែលបាត់ខ្លួនខាងលើ ទើបនឹងមានអាយុ១៦ឆ្នាំប៉ុណ្ណោះ មុខរបររត់តុនៅក្នុងហាងបាយមួយកន្លែងក្នុងរាជធានីភ្នំពេញ។ យុវតីរូបនេះបានបាត់ខ្លួនតាំងពីថ្ងៃទី២៦ ខែ តុលា ឆ្នាំ២០១៩មកម៉្លេះ។

តាមប្រភពពីសាច់ញាតិយុវតីខាងលើបានរៀបរាប់ប្រាប់ថា យុវតីខាងលើបានឡើងមកពីស្រុកកំណើត មកធ្វើការងាររត់តុបាយនៅហាងមួយ លុះក្រោយមកនៅថ្ងៃទី២៦ ខែ តុលា ឆ្នាំ២០១៩ ក៏ស្រាប់តែយុវតីរូបនេះបានបាត់ខ្លួនមិនដឹងជាទៅទីណាជាមួយអ្នកណានោះទេ គិតមកដល់ថ្ងៃនេះ មានរយៈពេល៣ថ្ងៃមកហើយ នៅតែមិនទាន់ទទួលបានដំណឹងរបស់នាងនៅឡើយ ចំណែកទូរស័ព្ទ ក៏ទាក់ទងមិនបានដែរ។

តាមប្រភពព័ត៌មានពីសាច់ញាតិ បានឱ្យដឹងថា មូលហេតុដែលនាំឱ្យយុវតីខាងលើបាត់ ខ្លួន សង្ស័យនាងទៅជាមួយសង្សារ។

យ៉ាងណា ពេលនេះ ឪពុកម្តាយកំពុងពិបាកចិត្តខ្លាំងណាស់ និងកំពុងទន្ទឹងចាំផ្លូវកូនស្រីត្រឡប់មកវិញហើយ ប្រសិនបើកូនស្រីបានឮដំណឹងនេះហើយ សូមប្រញាប់ត្រឡប់មកផ្ទះវិញផង ព្រោះឪពុក ម្តាយកំពុងបារម្ភខ្លាំងណាស់៕

RELATED ARTICLES