រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ស្រាបៀរអាន់ឆ័រ បានរៀបចំកម្មវិធីប្រគល់រង្វាន់ជូនអ្នកឈ្នះរង្វាន់ទឹកប្រាក់10,000 (មួយម៉ឺន) ដុល្លារ ចំនួន2រូប និងអ្នកឈ្នះរង្វាន់ទឹកប្រាក់1000 (មួយពាន់) ដុល្លារ ចំនួន41 (សែសិបមួយ) នាក់ ពីកម្មវិធី “ឈ្នះរង្វាន់ស្រាបៀរនិងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ពីស្រាបៀរអាន់ឆ័រ”។

ការប្រគល់រង្វាន់នេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុនស្រាបៀរអាន់ឆ័រ ក្រុមការងារស្រាបៀរអាន់ឆ័រ អ្នកឈ្នះរង្វាន់ ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើន។

កម្មវិធី “ឈ្នះរង្វាន់ស្រាបៀរនិងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ពីស្រាបៀរអាន់ឆ័រ” ត្រូវបានរៀបចំឡើងជាពិសេសសម្រាប់អតិថិជនរបស់ស្រាបៀរអាន់ឆ័រ ក្នុងគោលបំណងថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ក្រុមហ៊ុនស្រាបៀរអាន់ឆ័រ ចំពោះអតិថិជនដែលតែងតែគាំទ្រនិងនិយមជាវស្រាបៀរអាន់ឆ័រ សម្រាប់គ្រប់កម្មវិធី គ្រប់ឱកាស។

លោក ទឹមពិសិដ្ឋ រស់នៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលជាអ្នកឈ្នះទី២១ នៃរង្វាន់ទឹកប្រាក់១ម៉ឺនដុល្លារពីស្រាបៀអាន់ឆ័រ បានមានប្រសាសន៍ថា “ខ្ញុំតែងតែទិញស្រាបៀរអាន់ឆ័រសម្រាប់កម្មវិធីទាំងអស់ ដូចជាកម្មវិធីជួបជុំមិត្តភក្តិនិងសាច់ញាតិ។ ខ្ញុំបានទិញស្រាបៀរអាន់ឆ័រទទួលទានជាមួយសាច់ញាតិរបស់ខ្ញុំមុនពិធីបុណ្យភ្ជុំបិណ្ឌ”។

លោកពិសិដ្ឋ បន្តថា ខ្ញុំបានទិញកេសមួយហើយបានត្រូវរង្វាន់ជាសាច់ប្រាក់១០,០០០ដុល្លារ ពីស្រាបៀរអាន់ឆ័រ។ ខ្ញុំពិតជារីករាយនិងរំភើបណាស់។ នេះជាលើកទីមួយដែលខ្ញុំបានឈ្នះរង្វាន់ធំ។ ដំបូងខ្ញុំនឹងប្រើរង្វាន់ជាសាច់ប្រាក់ដើម្បីបង្កើតអាជីវកម្មតូចមួយ។ ខ្ញុំគិតថា កម្មវិធីប្រម៉ូសិននេះល្អ ដោយក្រុមហ៊ុនតែងតែផ្តល់ទំនុកចិត្តដល់អតិថិជននិងផ្តល់រង្វាន់ពិតៗដល់អតិថិជន។ ចុងបញ្ចប់ខ្ញុំសូមផ្តែផ្តាំអតិថិជនដែលពិនិយមពិសារស្រាបៀរអាន់ឆ័រ បន្តទទួលទាននឹងមានឱកាសឈ្នះរង្វាន់ពិតដូចខ្ញុំដែរ។”

ចំណែកឯលោកថង ជារ៉ុង រស់នៅភូមិគគីរ ស្រុកសង្កែ ខេត្តបាត់ដំបង ដែលជាអ្នកឈ្នះទី២២ នៃរង្វាន់ទឹកប្រាក់១ម៉ឺនដុល្លារពីស្រាបៀអាន់ឆ័រ បានមានប្រសាសន៍ថា “ខ្ញុំចូលចិត្តផឹកស្រាបៀរអាន់ឆ័រ ហើយផឹក2-3កំប៉ុង ក្នុងមួយថ្ងៃជាមួយមិត្តភក្តិ។ ខ្ញុំបានទិញស្រាបៀរអាន់ឆ័រមួយយួរផឹកជាមួយមិត្តភក្តិ។ ខ្ញុំក៏បានត្រូវរង្វាន់ធំ។ ខ្ញុំពិតជារំភើបរីករាយណាស់។ ខ្ញុំបានលោតហើយស្រែកហ៊ោរ។ ខ្ញុំបានប្រាប់ប្រពន្ធខ្ញុំហើយប្រពន្ធក៏មិនជឿខ្ញុំទេ។

លោកជារ៉ុង បន្តថា “លោកនឹងប្រើរង្វាន់ជាទឹកប្រាក់ដើម្បីបង្កើតអាជីវកម្មលក់គ្រឿងទេស និងកន្លែងលាងម៉ូតូ។ ខ្ញុំសូមជូនពរក្រុមហ៊ុនស្រាបៀរអាន់ឆ័រ រីកចម្រើនខ្លាំង និងទទួលបានការគាំខ្លាំងពីអតិថិជន ពីព្រោះស្រាបៀរអាន់ឆ័រផ្តល់រង្វាន់ពិតៗ – ១០.០០០ដុល្លារ ១០០០ដុល្លារ… ខ្ញុំសូមផ្តែផ្តាំអតិថិជនស្រាបៀរអាន់ឆ័រ បន្តទទួលទានស្រាបៀរអាន់ឆ័រដើម្បីមានឱកាសឈ្នះរង្វាន់ធំដូចខ្ញុំដែរ។”

កម្មវិធីឈ្នះរង្វាន់ស្រាបៀរ និងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ពីស្រាបៀរអាន់ឆ័រ ចាប់ផ្តើមពីថ្ងៃនេះរហូតដល់ដំណាច់ឆ្នាំ២០១៩។ រាល់ការជាវស្រាបៀរអាន់ឆ័រ លោកអ្នកនឹងមានឱកាសឈ្នះរង្វាន់ស្រាបៀរអាន់ឆ័រ១កំប៉ុង ១២កំប៉ុង ២៤កំប៉ុង ព្រមទាំងរង្វាន់ទឹកប្រាក់១០០ (មួយរយ) ដុល្លារ ១០០០ (មួយពាន់ដុល្លារ និង១០០០០ (មួយម៉ឺន)ដុល្លារពីស្រាបៀរអាន់ឆ័រ។

ក្រុមហ៊ុននឹងរៀបចំពេលវេលាជូនអ្នកឈ្នះរង្វាន់ទឹកប្រាក់១ម៉ឺនដុល្លារ និងអ្នកឈ្នះរង្វាន់ទឹកប្រាក់១ពាន់ដុល្លារដើម្បីបើករង្វាន់ដ៏អស្ចារ្យនេះ នៅការិយាល័យរោងចក្រស្រាបៀរអាន់ឆ័រ។ ចំពោះរង្វាន់ផ្សេងទៀតលោកអ្នកអាចបើកភ្លាមនៅតាមដេប៉ូចែកចាយស្រាបៀរអាន់ឆ័រ។

បញ្ជាក់៖ ដើម្បីបើករង្វាន់ លោកអ្នកត្រូវបង្ហាញសម្បកកំប៉ុង និងក្រវិលកំប៉ុងដែលឈ្នះរង្វាន់។
សូមប្រញាប់ឡើង! ជាវស្រាបៀរអាន់ឆ័រ ដើម្បីមានឱកាសឈ្នះរង្វាន់១ ម៉ឺនដុល្លារ រាល់ខែ! អ្នកឈ្នះបន្ទាប់អាចជារូបអ្នក!!!
ចំពោះព័ត៌មានបន្ថែម សូមទាក់ទងមកយើងខ្ញុំតាមរយៈលេខ៖ 092 333 900 / 010 833 000។
រីករាយស្រស់ថ្លា
ពិសាដោយការទទួលខុសត្រូវ៕