Monday, November 24, 2025
Homeព័ត៌មានជាតិ៥ម៉ោងក្រោយ សមត្ថកិច្ចឃើញដើរតាមផ្លូវ ចាប់បានភ្លាម

៥ម៉ោងក្រោយ សមត្ថកិច្ចឃើញដើរតាមផ្លូវ ចាប់បានភ្លាម

ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែលើ បានឃាត់ខ្លួនជនសង្ស័យម្នាក់ពេលកំពុងដើរតាមផ្លូវ បន្ទាប់ពីគេចខ្លួន៥ម៉ោង ក្រោយធ្វើសកម្មភាពលួចយកម៉ូតូមួយគ្រឿងម៉ាកធូដេរបស់ជនរងគ្រោះទុកនៅមុខផ្ទះអ្នកជិតខាងពុំបានចាក់សោកម៉ូតូ។

ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យខាងលើ ធ្វើឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ នៅចំណុចមុខផ្ទះលេខ១២៧៩ តាមផ្លូវជាតិលេខ២ ក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

លោកអុំ រតនា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ បានឱ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានពីបទលួចនេះមាន ឈ្មោះកឺ ច័ន្ទរ៉ាវុធ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវលំ ក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

ចំណែកជនរងគ្រោះឈ្មោះចាន់ មករា ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ (មុខរបរលក់ដូរ)។ សម្ភារៈបាត់បង់ម៉ូតូ១គ្រឿង ម៉ាកធូដេ ពណ៌ក្រហម របស់ជនរងគ្រោះឈ្មោះចាន់ មករា។

លោកនាយប៉ុស្តិ៍ចាក់អង្រែលើ បានបញ្ជាក់ ពីដំណើររឿងថា កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ ២០១៩ ជនរងគ្រោះឈ្មោះចាន់ មករា បានជិះម៉ូតូ១គ្រឿងម៉ាកធូដេ ពណ៌ក្រហម គ្មានស្លាកលេខ មកចតទុកនៅមុខផ្ទះដោយពុំបានចាក់សោកម៉ូតូទេ រួចបានដើរចូលទៅផ្ទះរបស់ខ្លួនដែល នៅក្បែរគ្នា។

បន្ទាប់មក ជនរងគ្រោះបានដើរចេញពីក្នុងផ្ទះមកមើលម៉ូតូ ស្រាប់តែបាត់មិនឃើញ ក៏បានមកដាក់ពាក្យបណ្តឹងនៅស្នាក់ការនគរបាលប៉ុស្តិ៍ចាក់អង្រែលើ ឱ្យជួយស្រាវជ្រាវរក។

បន្ទាប់ពីទទួលបានបណ្តឹងពីជនរងគ្រោះ សមត្ថកិច្ចប៉ុស្តិ៍ស្រាវជ្រាវនិងកំណត់មុខសញ្ញារហូតឃាត់ជនសង្ស័យនៅ៥ម៉ោងក្រោយ ជនសង្ស័យត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

RELATED ARTICLES