Monday, November 24, 2025
Homeព័ត៌មានជាតិដើរបង់សំណាញ់នៅកោះពេជ្រ ស្រាប់តែជួបរឿងហ្នឹង ផ្អើលនាំគ្នាទៅជួយ

ដើរបង់សំណាញ់នៅកោះពេជ្រ ស្រាប់តែជួបរឿងហ្នឹង ផ្អើលនាំគ្នាទៅជួយ

ភ្នំពេញ ៖ យុវជនជាកម្មករសំណង់ម្នាក់ឆ្លៀតពេលទំនេរពីការងារ ក៏យកសំណាញ់ទៅបង់រកត្រីនៅក្រោមស្ពានកោះពេជ្រ ស្រាប់តែអកុសលដើរជាន់ចំខ្សែភ្លើងម៉ូទ័របូមទឹក ដែលគេកំពុងបូមទឹកនៅក្បែរនោះ បណ្តាលឱ្យឆ្លងចរន្តឆក់ស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៣និង៣៥នាទីរសៀល ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំណុចដៃទន្លេបាសាក់ ក្រោមស្ពាននាគភ្លោះកោះពេជ្រ ស្ថិតក្នុងក្រុមទី៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

យុវជនរងគ្រោះដែលត្រូវខ្សែភ្លើងឆក់ស្លាប់ មានឈ្មោះសាំង គឹមសឿន អាយុ២០ឆ្នាំ មុខរបរកម្មករសំណង់ ធ្វើការនិងស្នាក់នៅការដ្ឋានសំណង់ក្នុងបរិវេណកោះពេជ្រ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះឆ្លៀតពេលសម្រាកពីការងារសំណង់ ក៏កាន់សំណាញ់ដើរទៅរកបង់ត្រីនៅកន្លែងកើតហេតុ ស្រាប់តែដើរមិនប្រយ័ត្នក៏ជាន់ចំខ្សែភ្លើងម៉ូទ័របូមទឹកដែលគេកំពុងបូមទឹកនោះក្បែរនោះ បណ្តាលឱ្យឆ្លងចរន្តអគ្គិសនីឆក់ស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម ហើយភ្លាមៗនោះប្រជាពលរដ្ឋដែលឃើញហេតុការណ៍ បាននាំគ្នាជួយសង្គ្រោះបឋមដែរ តែអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកធ្វើការពិនិត្យសាកសព ឃើញថាជនរងគ្រោះ ពិតជាត្រូវខ្សែភ្លើងឆក់ស្លាប់ប្រាកដមែន និងបានធ្វើកំណត់ហេតុប្រគល់សពជនរងគ្រោះឱ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES