Monday, November 24, 2025
Homeព័ត៌មានជាតិសង្ស័យពេក ដើរអើតមើលក្នុងស្រះទឹក យំទ្រហឹងតែម្តង

សង្ស័យពេក ដើរអើតមើលក្នុងស្រះទឹក យំទ្រហឹងតែម្តង

ខេត្តបន្ទាយមានជ័យ ៖ ក្មេងប្រុសម្នាក់ឆ្លៀតពេលម្តាយភ្លេចខ្លួន ក៏ដើរលេងនៅខាងមុខផ្ទះតែម្នាក់ឯង រួចក៏រអិលជើងធ្លាក់ចូលទឹកស្រះបណ្តាលឱ្យលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៣និង៣៥នាទី ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ នៅចំណុចភូមិបឹងវែង ឃុំតាឡំ ស្រុកមង្គលបូរី។

ក្មេងប្រុសរងគ្រោះដែលលង់ទឹកស្រះស្លាប់ មានឈ្មោះសឹង វ៉ាត់ អាយុ១ខួបខែ មានឪពុកឈ្មោះភា វ៉ាន់តឹង អាយុ៣៦ឆ្នាំ ម្តាយឈ្មោះ ធឿន សុធេន អាយុ៣២ឆ្នាំ រស់នៅក្នុងភូមិបឹងវែង ឃុំតាឡំ ស្រុកមង្គលបូរី។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ ខណៈដែលម្តាយរវល់ការងារភ្លេចខ្លួន ក្មេងប្រុសរងគ្រោះក៏បានដើរលេងតែម្នាក់ឯងនៅក្បែរៗផ្ទះ លុះបន្តិចក្រោយមកក្មេងប្រុសរងគ្រោះក៏ដើរទៅក្បែរស្រះទឹកនៅខាងមុខផ្ទះ រួចក៏រអិលជើងធ្លាក់ចូលទឹកបណ្តាលឱ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម។

ប្រភពដដែលបន្តថា លុះក្រោយពីបាត់កូនប្រុសយូរពេក ក្រុមគ្រួសារបានផ្អើលឆោឡោតាមរកពេញភូមិ ប៉ុន្តែមិនឃើញសោះ លុះសង្ស័យថាកូនប្រុសលង់ទឹកក៏នាំគ្នាចុះរាវរកនៅក្នុងស្រះទឹកខាងមុខផ្ទះ ស្រាប់តែប្រទះឃើញសាកសពក្មេងប្រុសរងគ្រោះនៅក្នុងទឹក ក៏ស្រង់ឡើងមកលើគោករាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យ។

ក្រោយទទួលបានព័ត៌មាន សមត្ថកិច្ចបានចុះដល់ទីតាំងខាងលើ ដើម្បីធ្វើការត្រួតពិនិត្យនិងធ្វើកំណត់ហេតុ រួចប្រគល់សព ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES