Monday, November 24, 2025
Homeព័ត៌មានជាតិផ្គើនចោលសំរាម មិនស្តាប់ការណែនាំ... អាជ្ញាធរចាប់ផាកពិន័យ

ផ្គើនចោលសំរាម មិនស្តាប់ការណែនាំ… អាជ្ញាធរចាប់ផាកពិន័យ

ភ្នំ​ពេ​ញ ៖ បុរសម្នាក់ត្រូវបានមន្ត្រីបរិស្ថានចាប់ឃាត់ខ្លួនមកផាកអប់រំ ធ្វើកិច្ចសន្យា និងផាកពិន័យ បន្ទាប់ពីបុរសរូបនេះបានដឹកសំរាមមួយរទេះមកទម្លាក់ចោលនៅតាមដងផ្លូវ ធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋ។

ការឃាត់ខ្លួនបុរសរូបនេះធ្វើឡើងកាលពី​ព្រឹក​ថ្ងៃទី​១៧​ ខែតុលា ឆ្នាំ២០១៩ ​នេះ នៅចំណុច​មុខ​របង​វត្ត​ចង្ក្រាន​តា​ព្រហ្ម​ហៅ​ស្ទឹងមានជ័យ​ តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​រ៉េត​។

ឈ្មោះ​អ៊ីម សេរី​រតនា ភ្នាក់ងារ​បរិស្ថាន​ប្រចាំ​សង្កាត់​ស្ទឹង​មានជ័យ​ទី​១ ​ខណ្ឌមានជ័យ ​រាជធានី​ភ្នំពេញ បានប្រាប់ថា បុរសដែលត្រូវឃាត់ខ្លួននេះ  មានឈ្មោះ លឹម ង៉ែត ភេទ​ប្រុស ​អាយុ​២៩​ឆ្នាំ ​ស្នាក់នៅ​ភូមិ​មានជ័យ ​សង្កាត់ស្ទឹងមានជ័យ​ទី​១​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ។

លោកបានបន្តថា ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចបានអប់រំបុរសរូបនេះ រួចបានឲ្យធ្វើកិច្ចសន្យា ព្រមទាំងផ្តិតមេដៃជាភស្តុតាង ដើម្បីបញ្ឃប់ទង្វើបែបនេះទៀតដែលនាំប៉ះពាល់ដល់បរិស្ថាន និងសុចភាពប្រជាពលរដ្ឋ។

ទាក់ទិន​ទៅ​នឹង​ការ​ដាក់​រឹត​បន្តឹង​អ្នក​ចោល​សំរាម​បែបនេះ​ ​លោក​ពេជ្រ​ កែវ​មុនី អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​មានជ័យ តែងតែចុះ​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋចូលរួម​ថែរក្សា​បរិស្ថាន។ ប៉ុន្តែផ្ទុយទៅវិញប្រជាបលរដ្ឋខ្លះមិនត្រឹមតែមិន​ស្តាប់​ប៉ុណ្ណោះ​ទេ​ ថែមទាំងផ្គើនចោលសំរាមទៀត៕

RELATED ARTICLES