កំពង់ឆ្នាំង ៖ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២ ០ ១ ៩នេះ ក្រុមហ៊ុនហ្គោលដេន អេហ្វអិកស៍លីង ឃែភីថល បានចូលរួមចំណែកក្នុងការចែករំលែកចំណេះដឹងជំនាញ ក៏ដូចជាបទពិសោធន៍សម្បូរបែប ទាក់ទងនឹងការវិនិយោគរបស់ខ្លួននៅខេត្តកំពង់ឆ្នាំង ដែលជាគោលដៅទី៤នៃសិក្ខាសាលាតាមបណ្ដាខេត្ត ឆ្នាំ២០១៩ ។ ក្រោមប្រធានបទ “អ្វីជាការជួញដូរឧបករណ៍និស្សន្ទ ៖ ការត្រៀមខ្លួនការវិនិយោគនិងការយល់ដឹងពាក់ព័ន្ធ?”
សិក្ខាសាលាតាមបណ្ដាខេត្តឆ្នាំ២០១៩ ផ្ដោតសំខាន់ទៅលើការផ្សព្វផ្សាយ និងពង្រីកការយល់ដឹងអំពីការវិនិយោគលើឧបករណ៍និស្សន្ទនៅទូទាំងប្រទេសកម្ពុជា បង្កើនទំនុកចិត្តរបស់វិនិយោគិន និងជួយឱ្យពួកគាត់មានភាពរួចរាល់ក្នុងការវិនិយោគលើឧបករណ៍និស្សន្ទ ដែលជាផលិតផលហិរញ្ញវត្ថុដ៏ពេញនិយមមួយនៅលើពិភពលោក។

សិក្ខាសាលាតាមបណ្ដាខេត្តនេះត្រូវបានរៀបចំឡើងដោយគណៈកម្មការមូលបត្រកម្ពុជានិងក្រុមហ៊ុនសមភាគីកណ្តាល ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង។
ឯកឧត្ដមសុខ ដារ៉ា អគ្គនាយករងនៃគណៈកម្មការមូលបត្រកម្ពុជា បានផ្ដល់កិត្តិយស ប្រកាសបើកកម្មវិធីសិក្ខាសាលាតាមបណ្ដាខេត្ត ឆ្នាំ២០១៩ នៅខេត្តកំពង់ឆ្នាំងនេះ ។
ឯកឧត្ដមបានគូសបញ្ជាក់ពីបេសកកម្មរបស់គណៈកម្មការមូលបត្រកម្ពុជា ក្នុងការពង្រឹងបទប្បញ្ញត្តិសម្រាប់ទីផ្សារឧបករណ៍និស្សន្ទ នៅកម្ពុជា និងបានលើកទឹកចិត្តឱ្យវិនិយោគិនបង្កើនចំណេះដឹងត្រៀមខ្លួនរួចរាល់ ក៏ដូចជាជ្រើសរើសក្រុមហ៊ុនដែលទទួលបាន អាជ្ញាបណ្ណពីគណៈកម្មការមូលបត្រកម្ពុជា ដើម្បីបញ្ចៀសហានិភ័យនៅពេលវិនិយោគ។

ឯកឧត្ដមក៏បានសរសើរក្រុមហ៊ុនហ្គោលដេន អេហ្វអិកស៍លីង ឃែភីថល ដែលតែងតែ មានភាពសកម្មភាពក្នុងការលើកស្ទួយការផ្ដល់ចំណេះជំនាញនៃការជួញដូរឧបករណ៍និស្សន្ទ និងអនុវត្តគោលការណ៍ការពារវិនិយោគិនយ៉ាងខ្ជាប់ខ្ជួន។
លោកឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុនហ្គោលដេន អេហ្វអិក ស៍លីង ឃែភីថល ត្រូវបានអញ្ជើញឱ្យធ្វើជាវាគ្មិនកិត្តិយសដើម្បីផ្ដល់ចំណេះដឹងអំពីការជួញដូរផលិតផលឧបករណ៍និស្សន្ទ ការទប់ស្កាត់និងការកាត់បន្ថយហានិភ័យពីការ វិនិយោគនិងយុទ្ធសាស្រ្តល្អៗ ដើម្បីទាញយកផលគាប់ប្រសើរពីការវិនិយោគ ។

ក្រោមការដឹកនាំរបស់គណៈកម្មការមូលបត្រកម្ពុជា លោកសំណាង ក៏បានបង្ហាញពីជំហររបស់ក្រុមហ៊ុនក្នុងការបន្តរួមអភិវឌ្ឍទីផ្សារឧបករណ៍និស្សន្ទកម្ពុជា ឱ្យល្អប្រសើរដូចប្រទេសរីកចម្រើនផ្សេងទៀតផងដែរ ។

គួរបញ្ជាក់ផងដែរថា ចាប់តាំងពីឆ្នាំ២០១៨មក ក្រុមហ៊ុនហ្គោលដេន អេហ្វអិកស៍លីង ឃែភីថល បានចូលរួមសិក្ខាសាលាតាមបណ្ដាខេត្តនៅខេត្តព្រះសីហនុ ខេត្តកំពង់ចាម ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប រួចមកហើយ ហើយក្រុមហ៊ុននឹងបន្តដំណើរ និងចែករំលែកចំណេះជំនាញវិនិយោគដល់សាធារណៈជននៅគ្រប់ខេត្តក្រុងទាំងអស់ នៃព្រះរាជាណាចក្រកម្ពុជា។

ប្រសិនបើលោកអ្នកចង់ដឹងព័ត៌មានបន្ថែម ឬចុះឈ្មោះចូលរួមសិក្ខាសាលាតាមបណ្ដាខេត្តនេះ សូមទំនាក់ទំនងមកក្រុមហ៊ុនយើងខ្ញុំ តាមរយៈគេហទំព័រ www.goldenfxlink.com ឬទំព័រហ្វេសប៊ុក Golden FX Link Capital Co., Ltd. ឬទូរស័ព្ទមកលេខ 023 22 6666៕