Monday, November 24, 2025
Homeព័ត៌មានជាតិបន្ទាប់ពីឃាត់ខ្លួនបានទាំង៣នាក់ហើយ សមត្ថកិច្ចឆែករកឃើញពេញឡាន

បន្ទាប់ពីឃាត់ខ្លួនបានទាំង៣នាក់ហើយ សមត្ថកិច្ចឆែករកឃើញពេញឡាន

ខេត្តកំពង់ធំ ៖ ជនសង្ស័យចំនួន៣នាក់ត្រូវកម្លាំងសម្ថកិច្ចស្រុកសន្ទុក ចាប់ឃាត់ខ្លួនដោយចោទពីបទលួចជ័រកៅស៊ូរបស់ក្រុមហ៊ុនវៀតណាម។

ការចាប់ខ្លួនជនសង្ស័យទាំងនេះ សមត្ថកិច្ចធ្វើឡើង កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង៦និង៥៥នាទីព្រឹក តាមបណ្តឹងរបស់តំណាងក្រុមហ៊ុន នៅចំណុចក្បាលឡាន ភូមិសាស្ត្រភូមិថ្មសំលៀង ឃុំក្រយា ស្រុកសន្ទុក។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា អំពើលួចជ័រកៅស៊ូក្រុមហ៊ុននេះប្រព្រឹត្តដោយជនសង្ស័យមាន៣នាក់ រួមមាន ៖

ទី១-ឈ្មោះសំ ភាក់ ភេទ ប្រុស អាយុ៤២ឆ្នាំ ស្នាក់នៅតំបន់ក្បាលឡាន ភូមិសាស្ត្រភូមិថ្មសំលៀង ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ (ជាអ្នកទិញលក់ជ័រ) មធ្យោបាយដឹកជញ្ជូនដោយរថយន្តកែច្នៃបុកស័រ (ចាប់ឃាត់ខ្លួន)។

ទី២-ឈ្មោះផាន់ នុន ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅតំបន់ក្បាលឡាន ភូមិថ្មសំលៀង ស្រុកសន្ទុក ខេត្តកំពង់ធំ ជាអ្នកបើកបររថយន្តបុកស័រ (ឃាត់ខ្លួន)។

ទី៣-ឈ្មោះ ចិត្ត វ៉ាន់ ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិអូរពីរ ឃុំដងក្តារ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ជាកម្មករ (ឃាត់ខ្លួន)។

សមត្ថកិច្ចបានឱ្យដឹងថា ក្នុងពេលឃាត់ខ្លួននេះ សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៥ ១គ្រឿង រថយន្តបុកស័រមួយគ្រឿងនិងជ័រកៅស៊ូបង្កកចំនួន១៥៨១គីឡូក្រាម។

ក្រោយឃាត់ខ្លួន ជនសង្ស័យនិងវត្ថុតាងត្រូវសមត្ថកិច្ចឃាត់ខ្លួនសួរនាំ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

RELATED ARTICLES