Monday, November 24, 2025
Homeព័ត៌មានជាតិទង្វើរបស់លោកប៉េអឹមស្រុកកូនមុំ ជួយស្ត្រីគ្រប់ខែឆ្លងទន្លេ... គួរឲ្យសរសើរ

ទង្វើរបស់លោកប៉េអឹមស្រុកកូនមុំ ជួយស្ត្រីគ្រប់ខែឆ្លងទន្លេ… គួរឲ្យសរសើរ

ខេត្តរតនគិរី ៖ ស្ត្រីមានផ្ទៃពោះគ្រប់ខែម្នាក់បានឈឺពោះសម្រាល ប៉ុន្តែដោយសារជីវភាពគ្រួសារខ្សត់ខ្សោយ ណាមួយខ្វះមធ្យោបាយធ្វើដំណើរទៅកាន់មន្ទីរពេទ្យផង ក៏ត្រូវបានកម្លាំងអាវុធហត្ថស្រុកកុនមុំ ចុះជួយសង្គ្រោះដោយដឹកបញ្ជូនតាមរថយន្តទៅកាន់មន្ទីរពេទ្យភ្លាមៗ និងត្រូវបានក្រុមគ្រូពេទ្យជួយសម្រាលរហូតទទួលបានជោគជ័យសុវត្ថិភាពទាំងម្តាយទាំងកូន។

ករណីខាងលើនេះបានកើតឡើងកាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ នៅចំណុចភូមិ៣ ឃុំស្រែអង្គ្រង ស្រុកកូនមុំ។

ស្ត្រីមានផ្ទៃពោះដែលត្រូវបានកម្លាំងអាវុធហត្ថ ចុះជួយអន្តរាគមន៍បញ្ជូនទៅកាន់មន្ទីរពេទ្យបានទាន់ពេលវេលានោះ មានឈ្មោះសុខ ស្រីម៉ៅ អាយុ២៥ឆ្នាំ មុខរបរកម្មករក្រុមហ៊ុនហ័រអាញយ៉ាឡាយ ស្ថិតក្នុងភូមិ៣ ឃុំស្រែអង្គ្រង ស្រុកកូនមុំ។

តាមប្រភពពីសាច់ញាតិស្ត្រីរងគ្រោះខាងលើ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុស្ត្រីរងគ្រោះដែលកំពុងមានផ្ទៃពោះគ្រប់ខែបានចាប់ផ្តើមឈឺពោះឆ្លងទន្លេ ប៉ុន្តែដោយសារខ្វះមធ្យោបាយធ្វើដំណើរ ទើបសាច់ញាតិបានរាយការណ៍សុំអន្តរាគមន៍ពីអាជ្ញាធរមូលដ្ឋាន និងបានបន្តទាក់ទងទៅកម្លាំងអាវុធហត្ថស្រុកកូនមុំ បញ្ជូនរថយន្តមកដឹកស្ត្រីខាងលើទៅកាន់មន្ទីរព្យេ ដើម្បីឱ្យក្រុមគ្រូពេទ្យជំនាញជួយសម្រាលបានជោគជ័យប្រកបដោយសុវត្ថិភាពទាំងម្តាយទាំងកូនតែម្តង។

លោកអនុសេនីយ៍ទោ សារី ឡង់ឌី ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថស្រុកកូនមុំ ដែលបានដឹកនាំកម្លាំងចុះអន្តរាគមន៍បញ្ជូនស្ត្រីមានផ្ទៃពោះខាងលើទៅកាន់មន្ទីរពេទ្យដោយផ្ទាល់ បានបញ្ជាក់ថា កម្លាំងកងរាជអាវុធហត្ថ តែងយកចិត្តទុកដាក់ក្នុងរឿងនេះបំផុតតាមរយៈការណែនាំពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលតែងណែនាំឱ្យកម្លាំងអាវុធហត្ថយកចិត្តទុកដាក់ការពាររក្សាសុវត្ថិភាព និង យកអាសាប្រជាពលរដ្ឋគ្រប់រូប។

ជាក់ស្តែងនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ កម្លាំងអាវុធហត្ថស្រុកកូនមុំ បានជួយអន្តរាគមន៍ដឹកបញ្ជូនស្ត្រីឈ្មោះសុខ ស្រីម៉ៅ ដែលកំពុងឈឺពោះសម្រាលទៅកាន់មន្ទីរពេទ្យ សម្រាលកូនបានដោយសុវត្ថិភាព៕”

RELATED ARTICLES