Monday, November 24, 2025
Homeព័ត៌មានជាតិឃើញនារីដែលមានភិនភាគដូចរូបនេះ ជួយផ្តល់ដំណឹងផង បាត់ខ្លួន២ថ្ងៃហើយ

ឃើញនារីដែលមានភិនភាគដូចរូបនេះ ជួយផ្តល់ដំណឹងផង បាត់ខ្លួន២ថ្ងៃហើយ

ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់បានបាត់ខ្លួនចេញពីផ្ទះដោយគ្មានដំណឹងអស់រយៈពេល៣ថ្ងៃមកហើយ ទោះជាក្រុមគ្រួសារខំដើរតាមស្វែងរកយ៉ាងណា នៅតែមិនឃើញ ជាហេតុធ្វើឱ្យក្រុមគ្រួសារមានការព្រួយបារម្ភ ក៏ប្រកាសតាមរកឱ្យនារីខាងលើត្រឡប់មកផ្ទះវិញ។

នារីដែលបាត់ខ្លួនចេញពីផ្ទះអស់រយៈពេល៣ថ្ងៃនេះ មានឈ្មោះសុខ ហេង អាយុ២៥ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅស្រុកឆ្លូង ខេត្តក្រចេះ។

តាមប្រភពពីសាច់ញាតិរបស់នារីដែលបាត់ខ្លួនខាងលើ បានឱ្យដឹងថា នារីខាងលើបានបាត់ខ្លួនចេញពីផ្ទះតាំងពីថ្ងៃទី០៦ ខែតុលា ឆ្នាំ ២០១៩ រហូតមកដល់ពេលនេះបងប្អូនមិនអាចទាក់ទងបាននៅឡើយទេ។

ហើយអំឡុងពេលបាត់ខ្លួនភ្លាមៗ បងប្អូនសាច់ញាតិបាននាំគ្នាដើរតាមរកសព្វកន្លែងដែលនាងធ្លាប់ទៅ ប៉ុន្តែមិនទទួលបានលទ្ធផលអ្វីសោះ។

ក្រុមគ្រួសាររបស់នារីដែលបាត់ខ្លួនខាងលើ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋណាដែលបានប្រទះឃើញ ឬស្គាល់ភិនភាគដូចរូបភាពខាងលើ សូមទាក់ទងមកបងប្អូនគាត់ផង ព្រោះគ្រួសារកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង ឫទាក់ទងតាមទូរស័ព្ទលេខ ០១០ ៦២ ៥៧ ៦៦ និង០៨៨ ៦៩៨ ៥២ ៥៤៕

RELATED ARTICLES