ភ្នំពេញ៖ នៅក្នុងពិធីអញ្ជើញជួបសំណេះសំណាល និងផ្ដល់រង្វាន់លើកទឹកចិត្តដល់សិស្សនិទ្ទេសA ចំនួន៤៤៣នាក់ ស្រាប់តែមិនសិស្សស្រីម្នាក់បានមកជួបសម្តេចដល់ឆាកវេទិកា ដើម្បីសុំសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីថតរូបអនុស្សាវរីយ៍ ដើម្បីបំពេញបំណងឪពុកមុនពេលស្លាប់ ហើយក៏ប្រញាប់ត្រឡប់ទៅស្រុកកំណើតវិញដើម្បីបានចូលរួមពិធីបូជាសពឪពុក។

សិស្សស្រីដែលរៀនខិតខំសិក្សារៀនសូត្ររហូតជាប់និទ្ទេសA សមតាមបំពងឪពុកនេះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។សម្តេចតេជោ ហ៊ុន សែន អញ្ជេីញជួបសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សនិទ្ទេស A ចំនួន៤៤៣នាក់។

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលនិងផ្ដល់រង្វាន់លើកទឹកចិត្តដល់សិស្សានុសិស្សដែល បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលទទួលបាននិទ្ទេស (A) ចំនួន៤៤៣នាក់ ដែលពិធីនេះបានធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។

ឆ្នាំនេះគឺជាឆ្នាំទី៦ហេីយ ដែលសម្តេចតេជោនាយករដ្ឋមន្ត្រីបានផ្តល់កិត្តិយសជូនសិស្សជាប់និទ្ទេស A បានចូលជួបសំណេះសំណាលដោយផ្ទាល់។ ការផ្តល់ឱកាសឱ្យសិស្សនិទ្ទេស A ចូលជួបសំណេះសំណាលដោយផ្ទាល់នេះ គឺជាការផ្តល់តម្លៃនិងលេីកទឹកចិត្តដ៏ឧត្តុង្គឧត្តមមួយពីសំណាក់ប្រមុខរាជរដ្ឋាភិបាលសម្រាប់អ្នកសិក្សា ជាពិសេសក្មួយៗ ចៅៗ សិស្សានុសិស្ស ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ៕


