Monday, November 24, 2025
Homeព័ត៌មានជាតិចុងក្រោយនាងបានទៅសម្របសម្រួលជាមួយម្ចាស់ ចេញថ្លៃខូចខាតទាំងអស់

ចុងក្រោយនាងបានទៅសម្របសម្រួលជាមួយម្ចាស់ ចេញថ្លៃខូចខាតទាំងអស់

ភ្នំពេញ៖ ស្រីស្រស់២រូបបានបើករថយន្តស៊េរីទំនើប១គ្រឿង បានជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋ ប៉ុន្តែមិនបណ្តាលឲ្យនរណាម្នាក់រងរបួសនោះឡើយ ហេតុការណ៍នេះបង្កឲ្យមានភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០និង២៥នាទីយប់ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅ​ចំណុចផ្ទះលេខ០៩ ផ្លូវ៣៣៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

នារីរូបស្រស់ទាំង២នាក់មិនត្រូវបានស្គាល់អត្តសញ្ញានោះទេ ចំណែករថយន្តបង្កហេតុ ម៉ាក Toyota Rush មិនទាន់ពាក់ស្លាកលេខនៅឡើយទេ។

បើតាមនារីម្នាក់ជាម្ចាស់រថយន្តបានឲ្យដឹងថា មុនពេលកើតហេតុ រូបនាងទើបតែមកពីជប់លៀងក្នុងកម្មវិធីក្រុមហ៊ុនមួយកន្លែង តែមិនបានផឹកសុីស្រវឹងនោះទេ។ បន្ទាប់ពីចេញជប់លៀង រូបនាងបានដឹកមិត្តភក្តិមកផ្ទះ លុះពេលមកដល់ចំណុចមុខផ្ទះលីនណាខែរ វេរលុយ មិត្តភក្តិរបស់នាងបានឲ្យនាងឈប់រថយន្ត ដើម្បីដើរទៅផ្ទះដែលនៅក្បែរកន្លែងកើតហេតុដែរ។ ពេលនោះនាងក៏ឈប់ ហើយមិត្តភក្តិរបស់នាងបានចេញពីរថយន្ត ភ្លាមនោះរូបនាងក៏មានបំណងថយរថយន្តទៅក្រោយ ប៉ុន្តែបែរជាបច្រឡំជាន់ហ្គែរ ទើបរថយន្តជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋបែបនេះ។

នារីជាម្ចាស់រថយន្តបានបន្ថែមថា ក្រោយពេលបង្កហេតុ រូបនាងបានចូលទៅសម្របសម្រួលជាមួយម្ចាស់ផ្ទះរងគ្រោះ ហើយត្រូវម្ចាស់ផ្ទះទាមទារសំណង៦០០ដុល្លារ ប៉ុន្តែរូបនាងបានអះអាងថា នឹងចេញថ្លៃសំណងខូចខាតទាំងអស់។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកចំណុចកើតហេតុ ហើយបានឲ្យភាគីទាំងសងខាងទាំង២ ធ្វើការដោះស្រាយគ្នាដោយសន្តិវិធី គឺខាងរថយន្តបង្កព្រមសងសំណងការជួសជុល ដើម្បីបញ្ចប់រឿង៕

RELATED ARTICLES