Monday, November 24, 2025
Homeព័ត៌មានជាតិរៀនដល់ថ្នាក់វិទ្យាល័យហើយ ម៉េចក៏ឲ្យក្រុមគ្រួសារសោកស្តាយមួយផ្ទះបែបនេះ

រៀនដល់ថ្នាក់វិទ្យាល័យហើយ ម៉េចក៏ឲ្យក្រុមគ្រួសារសោកស្តាយមួយផ្ទះបែបនេះ

ខេត្តសៀមរាប ៖ យុវជនជាសិស្សសាលាម្នាក់សង្ស័យជួបវិបត្តិស្នេហាដោះស្រាយមិនចេញ ក៏សម្រេចចិត្តគិតខ្លីចងកសម្លាប់ខ្លួននៅក្នុងបន្ទប់របស់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២និង០៥នាទីរសៀល ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅចំណុចបន្ទប់ជួលរបស់យុវជនរងគ្រោះ ស្ថិតក្នុងក្រុមទី០៤ ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

យុវជនគិតខ្លីដែលចងកសម្លាប់ខ្លួនទាំងវ័យក្មេង មានឈ្មោះសម្ភស្ស អាឌិត អាយុ១៦ឆ្នាំ ជាសិស្សវិទ្យាល័យ មានលំនៅក្នុងភូមិបឹងដូនប៉ា ឃុំស្លក្រាម ក្រុងសៀមរាប សព្វថ្ងៃស្នាក់នៅបណ្តោះអាសន្ន បន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

តាមប្រភពពីសាច់ញាតិជនរងគ្រោះបានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានសម្ងំនៅក្នុងបន្ទប់តែម្នាក់ឯង ចំណែកក្រុមគ្រួសារក៏មិនបានចាប់អារម្មណ៍ ឬដឹងថាជនរងគ្រោះមានបញ្ហាអ្វីនៅក្នុងចិត្តនោះទេ រហូតមកដល់វេលាម៉ោងកើតហេតុខាងលើ នៅតែមិនឃើញជនរងគ្រោះចេញពីបន្ទប់ទៅរៀនដូចសព្វដង ទើបក្រុមគ្រួសារបានចូលទៅហៅ ស្រាប់តែចូលទៅដល់ក៏ប្រទះឃើញជនរងគ្រោះចងកសម្លាប់ខ្លួនក្នុងបន្ទប់បាត់ទៅហើយ ទើបកើតមានការផ្អើលឆោឡោនិងរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យ។

តាមប្រភពមួយចំនួនបានបង្ហើបប្រាប់ថា ប៉ុន្មានថ្ងៃចុងក្រោយនេះគេសង្កេតឃើញទឹកមុខជនរងគ្រោះហាក់ស្រងូតស្រងាត់ខុសប្លែកពីធម្មតា ចេះតែក្រៀមស្រពោនមិនសូវនិយាយស្តី ប្រៀបបានមនុស្សខូចចិត្តក្នុងរឿងស្នេហា ស្រាប់តែមកដល់ថ្ងៃកើតហេតុក៏មានការភ្ញាក់ផ្អើលថាជនរងគ្រោះចងកសម្លាប់ខ្លួនតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាបានចងកសម្លាប់ខ្លួនប្រាកដមែន ដោយបានចងកនឹងស្រោមខ្នើយឱបពណ៌ខ្លឹមខ្នុរ រួចចងជាប់នឹងចំរឹងបង្អួច ដែលមានកម្ពស់ប្រហែល១,២០ម៉ែត្របណ្តាលឱ្យស្លាប់។

សាកសពជនរងគ្រោះខាងលើត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES