Monday, November 24, 2025
Homeព័ត៌មានជាតិក្រោយឮសូរប៊ូម ផ្សែងឡើងហុយទ្រលោមពេញផ្លូវតែម្តង

ក្រោយឮសូរប៊ូម ផ្សែងឡើងហុយទ្រលោមពេញផ្លូវតែម្តង

ភ្នំពេញ ៖ សំឡេងផ្ទុះ (គ្រាប់បែក) ដ៏កក្រើកមួយបានលាន់ឮឡើងកណ្តាលរាត្រី បង្កឱ្យមានការភ្ញាក់ផ្អើលដល់ ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះពិនិត្យទាំងកណ្តាលយប់។ យ៉ាងណាហេតុការណ៍នេះមិនបង្កឱ្យមនុស្សណាម្នាក់រងរបួសនោះទេ គ្រាន់តែធ្វើឱ្យមានការខូចខាតទ្រព្យសម្បត្តិនិងសម្ភារមួយចំនួនប៉ុណ្ណោះ។

ករណីជនមិនស្គាល់មុខបោកគ្រាប់បែកមុខខុនដូនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ នៅចំណុចមុខខុនដូមួយកន្លែង ស្ថិតនៅអគារលេខ៦ ផ្លូវលេខ៣១២ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ 

តាមសម្តីបុរសជាសន្តិសុខដែលយាមប្រចាំការនៅខាងមុខខុនដូរកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ខណៈដែលរូបគាត់កំពុងដេកយាមជាប់ច្រកទ្វារខុនដូ ស្រាប់តែមានឮសំឡេងផ្ទុះ១គ្រាប់យ៉ាងកក្រើក នៅលើផ្លូវខាងមុខខុនដូ។

ភ្លាមនោះ គាត់ក៏ស្ទុះចេញមកមើលឃើញមានតែផ្សែង ចំណែកសង្ស័យមិនបានឃើញមុខនោះទេ។ លុះផ្សែងរសាត់អស់ ក៏ឃើញមានស្នាមផ្ទុះនៅលើចិញ្ចើមផ្លូវជាប់របងជញ្ជាំងខុនដូ និងធ្វើឱ្យរថយន្ត១គ្រឿងដែលចតនៅក្បែរនោះ រងការខូចខាតបែកកញ្ចក់អស់ម្ខាង ហើយអំបែងគ្រាប់បានទម្លុះជញ្ជាំង និងកញ្ចក់ខុនដូ១កន្លែងផងដែរ។ 

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុនិងធ្វើការពិនិត្យជាក់ស្តែង ស្រាវជ្រាវរកជនបង្កយកមកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES