ខេត្តបាត់ដំបង ៖ ក្រោយពីរួចផុតពីសេចក្តីស្លាប់ បុរសដែលជាប់ក្នុងកន្លៀតថ្មពេលដែលកំពូងដើររកកាប់ប្រចៀវនោះ បានទម្លាយមូលហេតុដែលនាំឲ្យលោកជួបរឿងនេះ ធ្វើឲ្យគេផ្អើលភ្លូកទឹកភ្លូកដី។

លោកបូរ៉ា កំពុងដេកលើគ្រែពេទ្យនោះបានប្រាប់ថា កាលពីថ្អៃទី០៤ ខែសីហា ឆ្នាំ២០១៩ លលោកបានចេញទៅរកអាចម៍ប្រចៀងដោយមានពិលជាប់នឹងក្បាលដូចសព្វដង ខណៈដែលកំពុងអើតមើលតាមរូងភ្នំនោះ ពិលដែលលោកពាក់ជាប់ក្បាលនោះ បានជ្រុះធ្លាក់ទៅតាមកន្លៀតជញ្ជាំងថ្មប្រហែលជា១ម៉ែត្រពីដៃ ធ្វើឲ្យលោកមើលមិនឃើញអ្វីទាំងអស់។

លោកបានបន្តថា ភ្លាមនោះលោកក៏បានយកកន្សែងដែលមានជាប់ខ្លួនបោះធ្វើជាខ្សែ ដើម្បីទាញយកពិលមកវិញ ប៉ុន្តែពិលនោះក៏ចេះតែធ្លាក់តាមុំកន្លៀតថ្មចុះក្រោម ហើយលោកក៏ចេះតែដេញតាមបញ្ឆិតតាមកន្លៀតថ្មនោះ ធ្វើឲ្យលោកធ្លាក់មកក្រោមប្រហែលជាង១០ម៉ែត្រ ទើរជាប់ខ្លួនរើលែងរួចហើយលោកបានក៏បានស្រែកហៅម៉ែអើយជួយផង និងហៅគេឯង តែមិនមាននអ្នកបាន់សោះ លោកក៏ចេះតែហៅរហូតខ្សោះកម្លាំងតែម្តង។

លោកបានបន្តទៀតថា ពេលជាប់កន្លៀតថ្មនោះ លោកដាច់បាយដាច់ទឹករយៈពេល៣ថ្ងៃជាប់គ្នា សូម្បីតែទឹកមួយដំណក់ក៏មិនបានចូលមាត់ផង ហើយលោកគិតថា ប្រហែលជាលោកស្លាប់បាត់ទៅហើយ ប៉ុន្តែដោយសារទឹកម្តាយថ្លៃ កម្លាំងសមត្ថកិច្ចបានរកឃើញលោក និងបានជួយសង្គ្រោះឲ្យរួមផុតពីសេចក្តីស្លាប់។

គួរបញ្ជាក់ថា លោកបូរ៉ា ត្រូវបានក្រុមជួយសង្គ្រោះដែលដឹកនាំដោយលោកទេសរដ្ឋមន្ដ្រី គន់ គីម បានសង្គ្រោះឲ្យរួចផុតពីកន្លៀតថ្មភ្នំនៅវេលាម៉ោងជិត៧យប់ ហើយភ្លាមៗនោះលោកត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ រហូតមកដល់វេលាថ្ងៃត្រង់នេះ ស្ថានភាពរបស់លោកបូរ៉ា បានធូរស្រាលវិញហើយ៕

