Monday, November 24, 2025
Homeព័ត៌មានជាតិលក់បន្លែមិនបានលុយច្រើន គាត់បែកគំនិត...សមត្ថកិច្ចដឹងតែម្តង

លក់បន្លែមិនបានលុយច្រើន គាត់បែកគំនិត…សមត្ថកិច្ចដឹងតែម្តង

ភ្នំពេញ៖ ស្ត្រីម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីឆែកឆេររកឃើញគ្រឿងញៀនជាច្រើនកញ្ចប់ ហើយបាននាំមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក។ ហេតុការឃាត់ខ្លួនស្ត្រីខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោងប្រហែល១២តថ្ងៃត្រង់ ថ្អៃទី២៩ ខែកក្កដា ឆាំ្ន២០១៩ នៅចំណុចមុខផ្ទះលេខ៣០ ផ្លូវលេខ២៧២ ក្រុមទី២៩ ភូមិ៦ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក។

ស្ត្រីសង្ស័យមានឈ្មោះអុឹម ស្រូយ ភេទស្រី អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់បន្លែ ស្នាក់នៅផ្ទះភូមិគោកសណ្ដែក ឃុំស្អាង ស្រុកស្អាង ខេត្តកណ្ដាល។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលឃាត់ខ្លួន សមត្ថកិច្ចបានតាមដាន និងស្រាវជ្រាវ ទើបដឹងថា ស្ត្រីសង្ស័យខាងលើនេះបានបង្កប់គ្រឿងញៀនក្នុងបន្លែ ដោយដាក់ក្នុងអាវសាច់ក្រណាត់ផ្កា ពណ៌សលាយឈាមជ្រូក ភ្លាមនោះ សមត្ថកិច្ចបានចុះទៅឆែកឆេររកឃើញ ក៏បានននាំស្ត្រីសង្ស័យ និងថ្នាំញៀនចំនួន០៧កញ្ចប់តូច មកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក។

បច្ចុប្បន្នស្ត្រីសង្ស័យខាងលើកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន ដើម្បីធ្វើការសាកសួរ និងចាត់ការ បន្តតាមផ្លូវច្បាប់៕

RELATED ARTICLES