Monday, November 24, 2025
Homeព័ត៌មានជាតិចាត់ឲ្យព្រះរាជអាជ្ញារង ប្រពន្ធតាមទាន់នាំស្រីចូលផ្ទះសំណាក់ មកបម្រើការនៅក្រសួងវិញ

ចាត់ឲ្យព្រះរាជអាជ្ញារង ប្រពន្ធតាមទាន់នាំស្រីចូលផ្ទះសំណាក់ មកបម្រើការនៅក្រសួងវិញ

ភ្នំពេញ៖ ទីបំផុត លោកអ៊ង រី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកោះកុង ត្រូវបានរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានចាត់ឲ្យមកបម្រើការងារនៅក្រសួងជាបណ្តោះអាសន្ន ហើយត្រូវបង្ហាញវត្តមានរៀងរាល់ម៉ោងធ្វើការទៀតផង។

ការផ្ទេរភារកិច្ចនេះ បន្ទាប់ពីលោកអ៊ង រី ត្រូវភរិយាបានទាន់ពេលកំពុងនាំស្រីរួមរ័កក្នុងផ្ទះសំណាក់ និងត្រូវភរិយាទម្លាយគ្មានសល់ពីប្រវត្តិដែលលោកអ៊ង រី អាចឈានរហូតដល់មានតួនាទីជាព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកោះកុង។

គួរបញ្ជាក់ថា ស្ត្រីម្នាក់បានយំស្រែកនៅមុខផ្ទះសំណាក់ទាំងកណ្តាលយប់ថា ប្តីរបស់នាងដែលមានឋានៈតួនាទីជាព្រះរាជអាជ្ញារងខេត្តកោះកុង បានលួចលាក់មានស្រីនាំគ្នាមករួមរ័កក្នុងផ្ទះសំណាក់ លុះនាងតាមទាន់ក៏ព្យាយាមបើកឡានរត់គេចតែរត់មិនរួច ក៏ចុះរត់គេចខ្លួនបាត់ស្រមោល ទុកឱ្យស្ត្រីជាប្រពន្ធឈឺចាប់ហួសថ្លែងទួញយំស្នើសុំដល់សម្តេចហ៊ុន សែន ជួយរកយុត្តិធម៌។

ហេតុការណ៍ប្រពន្ធតាមទាន់ប្តីនាំស្រីចូលផ្ទះសំណាក់រួមរ័កនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចផ្ទះសំណាក់យីហោស្រែនាង មានទីតាំងស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន។

ស្ត្រីជាប្រពន្ធដែលតាមទាន់ប្តីរបស់ខ្លួននាំស្រីចូលផ្ទះសំណាក់រួមរ័កនេះ មានឈ្មោះកល  ច័ន្ទកញ្ញា អាយុ៣១ឆ្នាំមុខរបរលក់ថ្នាំពេទ្យ (ឱសថការីឧត្តម) មានលំនៅក្នុងភូមិតាខ្មៅ  សង្កាត់តាខ្មៅក្រុងតាខ្មៅ។ ចំណែកបុរសជាប្តីដែលត្រូវប្រពន្ធចោទប្រកាន់ថាលួចលាក់មានស្រីថ្មីមានឈ្មោះអ៊ង រី អាយុ៣៦ឆ្នាំ មានឋានៈជាព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកោះកុង មានស្រុកកំណើតនៅភូមិទេពអរជូនឃុំកោះខែលស្រុកស្អាងខេត្តកណ្តាល៕

RELATED ARTICLES