ភ្នំពេញ ៖ យុវជនជាអ្នកបើករថយន្តកុងតឺន័រម្នាក់បានលួចលាក់ទាក់ទងស្នេហាជាមួយនឹងក្មេងស្រី អស់រយៈពេលជិត១ឆ្នាំ ក៏បបួលគ្នាទៅញ៉ាំបង្អែមទាំងយប់ ដោយខាងប្រុសបានបើករថយន្តកុងតឺន័រមកទទួលខាងស្រីដល់ច្រកចូលផ្ទះ លុះខាងស្រីឡើងមកដល់ក្នុងកាប៊ីន ស្រាប់តែនាំគ្នារួមរ័ករហូតដល់បានសម្រេច លុះរឿងរ៉ាវបែកធ្លាយដឹងដល់ឪពុកខាងស្រី ក៏ចាប់អូសកខាងប្រុសយកទៅប្រគល់ឱ្យសមត្ថកិច្ចចាត់ការតាមច្បាប់។

ហេតុការណ៍រំលោភសេពសន្ធវៈនេះបានកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ មកម៉្លេះ នៅចំណុចលើកាប៊ីនរថយន្តកុងតឺន័របស់ជនសង្ស័យដែលឈប់ចតនៅមាត់ផ្លូវចូលផ្ទះរបស់ក្មេងស្រីរងគ្រោះ ស្ថិតក្នុងភូមិចែងមែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ លុះរឿងរ៉ាវបែកធ្លាយនៅវេលារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ ក៏ត្រូវឪពុកខាងស្រី ចាប់ខ្លួនខាងប្រុសបាននៅតាមផ្លូវឈ្នះ-ឈ្នះ យកទៅប្រគល់ឱ្យសមត្ថកិច្ច។

ជនសង្ស័យមានឈ្មោះស៊ឹម សុខនួន អាយុ២១ឆ្នាំ មុខរបរបើកបររថយន្តកុងតឺន័រ មានលំនៅក្នុងភូមិត្រពាំងធ្នង់ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះស.ណ.ស.រ អាយុ១៣ឆ្នាំ មានលំនៅក្នុងភូមិសង្កាត់កើតហេតុខាងលើ។

ប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា រវាងក្មេងស្រីរងគ្រោះនិងជនសង្ស័យបានទាក់ទងស្នេហាគ្នារយៈពេល១ឆ្នាំមកហើយ ម្រិនដែលប្រព្រឹត្តអ្វីឱ្យរំលងហួសប្រពៃណីនោះឡើយ។ ទើបតែមកដល់វេលាម៉ោង១១កន្លះយប់ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ ជនសង្ស័យបានទូរស័ព្ទណាត់ជួនក្មេងស្រីរងគ្រោះជាសង្សារ ដើម្បីហៅមកញាំបង្អែម តែពេលនោះក្មេងស្រីរងគ្រោះមិនព្រមចេញទៅទេ។ ហើយជនសង្ស័យបានព្យាយាមលួងលោមរហូតដល់ក្មេងស្រីរងគ្រោះទន់ចិត្ត ក៏ព្រមចេញទៅ។

ប្រភពដដែលបន្តថា លុះពេលខាងស្រីឡើងមកជួបខាងប្រុសដល់ក្នុងកាប៊ីនរថយន្តហើយ អ្នកទាំងពីរក៏បានសាសងគ្នាស្រាប់តែខាងប្រុសបានព្យាយាមលួងលោមបបោសអង្អែល រហូតឈានដល់រួមរ័កគ្នានៅក្នុងកាប៊ីន រថយន្តកុងតឺន័រ ភ្លេចទៅញាំបង្អែមអស់ទៅ។ បន្ទាប់ពីបង្កាត់ភ្លើងស្នេហ៍រួចហើយ អ្នកទាំងពីរក៏បែកផ្លូវគ្នារៀងផ្ទះរៀងខ្លួន។ ទីបំផុត រឿងរ៉ាវរបស់អ្នកទាំង២ បានបែកធ្លាយដឹងដល់ឪពុកខាងស្រី ទើបនៅវេលារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ ឪពុកខាងស្រីក៏បានឃាត់ខ្លួនជនសង្ស័យខាងលើ នាំយកទៅប្រគល់ឱ្យសមត្ថកិច្ច ដើម្បីធ្វើការសាកសួរ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធី៕