Sunday, November 23, 2025
Homeព័ត៌មានជាតិគាត់ជាគ្រូបង្រៀនទៀត ហេតុអ្វីធ្វើរឿងបែបនេះ?

គាត់ជាគ្រូបង្រៀនទៀត ហេតុអ្វីធ្វើរឿងបែបនេះ?

ខេត្តក្រចេះ ៖ បុរសជាគ្រូបង្រៀនម្នាក់មិនដឹងថាមានវិបត្តិអ្វី បានសម្រេចចិត្តចងកសម្លាប់ខ្លលួននៅលើស្ពាន បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចស្ពានថ្មមួយកន្លែង ក្នុងភូមិព្រែកតាថឹង ឃុំបុសលាវ ស្រុកចិត្របុរី។

ជនរងគ្រោះមានឈ្មោះ ប៉ាប់ ប៉ាឡូ ភេទប្រុស អាយុប្រហែល៤៧ឆ្នាំ ជនជាតិអាហ្សង់ទីន និងជាគ្រូបង្រៀនស្ម័គ្រចិត្តផ្នែកភាសាអង់គ្លេស សព្វថ្ងៃស្នាក់នៅក្នុងខេត្តក្រចេះ។

ប្រភពពីប្រជាពលរដ្ឋកៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ កេបានឃើញគ្រូបង្រៀនស្ម័គ្រចិត្តខាងលើនេះ បានដើរឡើងស្ពាន លុះដល់ចំណុចកណ្តាលស្ពាន ស្រាប់តែជនរងគ្រោះបានចងខ្សែជាប់នឹងបង្កាន់ដៃស្ពាន ហើយបានយកខ្សែនោះចងជាប់នឹងក រួចបានលោតពីលើស្ពានទម្លាក់ខ្លួនចុះមកក្រោម បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម ទោះជាប្រជាពលរដ្ឋខំប្រឹងរត់មកហាមឃាត់យ៉ាងណា បានត្រឹមតែរាយការណ៍រឿងនេះប្រាប់សមត្ថកិច្ចប៉ុណ្ណោះ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ បាននាំគ្នាកាត់ខ្សែទម្លាក់សពជនរងគ្រោះមកក្រោម រួចពិនិត្យនិងធ្វើកោសល្យវិច័យ ហើយបានសន្និដ្ឋានថា ជនរងគ្រោះពិតជាបានស្លាប់ដោយសារចងកសម្លាប់ខ្លួនពិតប្រាកដមែន។ ចំណែកមូលហេតុដែលជនរងគ្រោះធ្វើអតឃាតនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ៕

RELATED ARTICLES