Sunday, November 23, 2025
Homeព័ត៌មានជាតិឯកឧត្តម សួស គង់ ប្រគេនទានវស្សាវត្តចំនួន៤ ក្នុងស្រុកភ្នំស្រួច

ឯកឧត្តម សួស គង់ ប្រគេនទានវស្សាវត្តចំនួន៤ ក្នុងស្រុកភ្នំស្រួច

ខេត្តកំពង់ស្ពឺ : ឯកឧត្តមសួស គង់ រដ្ឋលេខាធិការប្រចាំការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកភ្នំស្រួច រួមដំណើរដោយលោកពេជ្រ ចន្ថា ប្រធានក្រុមប្រឹក្សាស្រុកភ្នំស្រួច និងជាប្រធានគណបក្សស្រុក ព្រមទាំងក្រុមការងារចុះជួយស្រុកភ្នំស្រួច ចុះជួយឃុំតាំងស្យា និងគណៈកម្មាធិការបក្សឃុំតាំងស្យា ជាច្រើនរូបបាននាំយកទៀនព្រះវស្សា ទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសនៅក្នុងវត្តចំនួន៤ ក្នុងស្រុកភ្នំស្រួច បន្ថែមទៀត។

ការនាំទានវស្សាប្រគេនព្រះសង្ឃគង់ព្រះវស្សានេះ ប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃអាទិត្យ ៥រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ នៅវត្តនៅវត្តនទីវ័ន្ត ហៅវត្តតាំងហោង ឃុំតាំងស្យា ស្រុកភ្នំស្រួច , នៅវត្តពោធិវង្សរង្សី ហៅវត្តអន្លង់ទូក ឃុំតាំងស្យា ស្រុកភ្នំស្រួច  , នៅវត្តគីរីបឹងជុំ ឃុំតាំងស្យា ស្រុកភ្នំស្រួច និង នៅវត្តត្រពាំងក្រឡឹង ឃុំតាំងស្យា ស្រុកភ្នំស្រួច។

ជាមួយគ្នានេះដែរ​ លោកសួស គង់ រួមនឹងក្រុមការងារ ក៏បានប្រគេនគ្រឿងឧបភោគបរិភោគ និងបច្ច័យដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសនៅក្នុងវត្តទាំង៤នេះ  ដើម្បីផ្គត់ផ្គង់ជីវភាពក្នុងរដូវវស្សាផងដែរ៕

RELATED ARTICLES