Sunday, November 23, 2025
Homeព័ត៌មានជាតិលួចម៉ាសុីនកិនស្រូវជីដូនទៅលក់ហើយ... នៅចិត្តខ្លាំងទៀត វាសមតែចឹង

លួចម៉ាសុីនកិនស្រូវជីដូនទៅលក់ហើយ… នៅចិត្តខ្លាំងទៀត វាសមតែចឹង

ខេត្តព្រៃវែង ៖ យុវជនម្នាក់បានលួចយកមាស៊ីនកិនស្រូវជីដូនយកទៅលក់ រួចយកលុយដើរស៊ីចាយផឹកស្រាមិនចូលផ្ទះ លុះជីដូនខឹងក៏ស្តីបន្ទោស២-៣ម៉ាត់ ស្រាប់តែចៅប្រុសចិត្តខ្លាំងសម្រេចចិត្តគិតខ្លីចងកសម្លាប់ខ្លួននៅក្នុងផ្ទះ បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៣និង៤០នាទីរសៀល ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចផ្ទះស្ត្រីជាជីដូនស្ថិតក្នុងភូមិស្រែរាន ឃុំស្វាយជ្រុំ ស្រុកមេសាង។

យុវជនចិត្តខ្លាំងគំនិតខ្លីដែលចងកសម្លាប់ខ្លួនគ្រាន់តែខឹងជីដូនស្តីបន្ទោសតិចតួច មានឈ្មោះវ៉េត ចាន់ណា អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមសម្តីស្ត្រីជាជីដូនរបស់ជនរងគ្រោះខាងលើបានរៀបរាប់ប្រាប់ថា ចៅប្រុសរបស់គាត់ម្នាក់នេះ (ជនរងគ្រោះ) គឺជាមនុស្សដែលមិនមានការងារអ្វីធ្វើទេ មួយថ្ងៃៗដើរលេងទាត់ខ្យល់ផឹកស៊ីប៉ោឡែជាមួយបនភឿនក្នុងភូមិជាប្រចាំ ទោះជាគាត់ស្តីថាអប់រំយ៉ាងណា ក៏មិនព្រមកែខ្លួនសោះ។

ស្ត្រីជាជីដូនបន្តថា លុះក្រោយមកចៅប្រុសរូបនេះបានយកម៉ាស៊ីនកិនស្រូវរបស់គាត់ទៅលក់ រួចយកលុយដើរស៊ីចាយប៉ាវបនភឿនរបស់គេមិនចូលផ្ទះ រហូតដល់អស់លុយទើបត្រឡប់មកវិញ ក៏ត្រូវគាត់ខឹងពេកស្តីបន្ទោស២-៣ម៉ាត់ទៅ ហើយក៏មិននឹកស្មានថាចៅប្រុសនេះចិត្តក្តៅដល់ម្លឹង ដល់ថ្នាក់គិតខ្លីចងកសម្លាប់ខ្លួនបែបនេះសោះ។

ជីដូនជនរងគ្រោះបានបញ្ជាក់ថា នៅមុនពេលកើតហេតុចៅប្រុសរបស់គាត់បានឡើងទៅសម្ងំនៅលើផ្ទះ ដោយមិនព្រមចុះមកសោះ ទើបគាត់នឹកឆ្ងល់ឡើងទៅតាមហៅ ស្រាប់តែប្រទះឃើញចៅប្រុសនេះបានចងកស្លាប់បាត់ទៅហើយ ទើបស្រែកឆោឡោឡើងផ្អើលដល់អ្នកជិតខាងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យនិងធ្វើកោសល្យវិច័យ រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងកសម្លាប់ ខ្លួនប្រាកដមែន ដោយប្រើខ្សែភ្លើងទំហំប៉ុនចង្កឹះ ពណ៌ខ្មៅប្រវែង៥,៧ម៉ែត្រ បត់ជា៤រួចទ្បើងចងកសម្លាប់ខ្លួនឯងជាប់ទៅនឹងននងផ្ទះរបស់ខ្លួនបណ្តាលឱ្យដាច់ខ្យល់ស្លាប់។ មូលហេតុដោយសារខឹងនឹងយាយរបស់ខ្លួនស្តីបន្ទោសរឿងយកម៉ាស៊ីនកិនស្រូវទៅលក់ដើរផឹកស្រាមិនចូលផ្ទះ។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES