Sunday, November 23, 2025
Homeព័ត៌មានជាតិរឿងនេះហាក់ដូចជាលឿនពេក... គាត់កំពុងបោចស្មៅសុខៗសោះ

រឿងនេះហាក់ដូចជាលឿនពេក… គាត់កំពុងបោចស្មៅសុខៗសោះ

ខេត្តត្បូងឃ្មុំ ៖ ស្ត្រីវ័យចំណាស់ម្នាក់កំពុងអង្គុយបោចស្មៅសុខៗ ក៏ស្រាប់តែកាន់ប៉ះចំខ្សែភ្លើងម៉ូទ័របូមទឹក ដែលដាច់រលាត់បណ្តាលឱ្យឆ្លងចរន្តឆក់ស្ត្រីរងគ្រោះស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចមុខផ្ទះស្ត្រីរងគ្រោះ ស្ថិតក្នុងភូមិវាលកើត ឃុំជីគរ ស្រុកត្បូងឃ្មុំ។

ស្ត្រីរងគ្រោះដែលត្រូវចរន្តអគ្គិសនីឆក់ស្លាប់ មានឈ្មោះសុខ យ៉ាក អាយុ៦៥ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញស្ត្រីរងគ្រោះខាងលើបានអង្គុយបោចស្មៅតែម្នាក់ឯងនៅចំណុចខាងមុខផ្ទះរបស់ខ្លួន លុះបន្តិចក្រោយមកស្រាប់តែស្ត្រីរងគ្រោះបានកាន់ប៉ះចំខ្សែភ្លើងម៉ូទ័របូមទឹកដែលដាច់រលាត់ ធ្វើឱ្យឆ្លងចរន្តឆក់បណ្តាលឱ្យស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម។

ក្រោយទទួលព័ត៌មានភ្លាម កម្លាំងជំនាញនគរបាលស្រុកសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជីគរ ពេទ្យមណ្ឌលសុខភាពបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវនិងពិនិត្យសព រួចសន្និដ្ឋានថា សពជនរងគ្រោះពិតស្លាប់ដោយត្រូវខ្សែភ្លើងឆក់ប្រាកដមែន។

សាកសពស្ត្រីរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES