Sunday, November 23, 2025
Homeព័ត៌មានជាតិញឹកញាប់ពេក ម្តងនេះស្ត្រីរងគ្រោះប្តឹងប៉ូលិស ចាប់ខ្លួនតែម្តង

ញឹកញាប់ពេក ម្តងនេះស្ត្រីរងគ្រោះប្តឹងប៉ូលិស ចាប់ខ្លួនតែម្តង

ភ្នំពេញ ៖ ជនសង្ស័យជាមុខសញ្ញាចោរគាស់ផ្ទះពលរដ្ឋលួចទ្រព្យសម្បត្តិ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបានម្នាក់បន្ទាប់ពីជននេះនិងបក្ខពួកបានធ្វើសកម្មភាពគាស់ទម្លុះទម្លាយផ្ទះពលរដ្ឋម្នាក់លួចទ្រព្យ ហើយត្រូវជនរងគ្រោះប្តឹង។ ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យម្នាក់នេះ សមត្ថកិច្ចបានធ្វើឡើងត្រង់ចំណុចផ្ទះលេខ 09Eo បុរីឡាយគង់ ផ្លូវបេតុងលេខ០១ ស្ថត្ថិក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ កាលពីវេលាម៉ោង១ និង៣០នាទី ថ្ងៃទី១៩ ខែកក្កដា  ឆ្ន្នាំ២០១៩។

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ជនរងគ្រោះឈ្មោះម៉ៅ ផល្លាភ ភេទស្រី អាយុ៤០ឆ្នាំ មុខរបរលក់ដូរ មានលំនៅផ្ទះលេខ២៤ណ ផ្លូវលំ ក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ចំណែកជនសង្ស័យដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួននេះ ឈ្មោះសុខ ដា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិព្រៃព្រីង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ជនសង្ស័យមានសារធាតុញៀន)។ ពេលឃាត់ខ្លួន សមត្ថកិច្ចដកហូតបានវត្ថុតាងកន្ត្រៃកាត់ដែក (ធំ) ចំនួន១ ទួរណឺវីសចំនួន១ និងសោផ្ទះ (ខូច)។

ប្រភពសមត្ថកិច្ចដដែលឱ្យដឹងទៀតថាជនសង្ស័យបានឆ្លើយសារភាពថា ខ្លួននិងបក្ខពួកពិតជាបានធ្វើសកម្មភាពឆ្កឹះសោផ្ទ និងកាត់ចម្រឹងបង្អួចផ្ទះរបស់ជនរងគ្រោះដើម្បីចូលលួចយកទ្រព្យសម្បត្តិប្រាកដមែន ហើយកន្លងមករូបគេនិងបក្ខពួកធ្លាប់បានធ្វើសកម្មភាពគាស់ផ្ទះលួចយកទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ បានសម្រេចជាច្រើនលើកមកហើយ ពុំដែលសមត្ថកិច្ចចាប់បានទេគឺទើបតែលើកនេះត្រូវជនរងគ្រោះដាក់ពាក្យបណ្តឹងចំឈ្មោះនិងបក្ខពួកដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់  ទើបប៉ូលិសចាប់បានតែម្តង។

ក្រោយពីឃាត់ខ្លួន ជនសង្ស័យនិងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅចាត់ការតាមនីតិវិធី៕

RELATED ARTICLES