បាត់ដំបង៖ មនុស្សប្រុសស្រីមួយក្រុម មួយថ្ងៃៗមិនគិតខំប្រឹងប្រែងរកសុីអ្វីនោះទេ បាននាំគ្នាប្រមូលផ្តុំលេងបៀរ ត្រូវបានសមត្ថកិច្ចចុះបង្ក្រាបហៅមកធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ការលេង ដែលធ្វើឲ្យប៉ះពាល់ដល់គោលនយោបាយភូមិឃុំមានសុវត្ថិភាព។

ហេតុការណ៍ចុះបង្ក្រាបនេះបានកើតឡើងកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ នៅស្រុកថ្មគោល ខេត្តបាត់ដំបង ដោយអនុវត្តតាមប្រសាសន៍របស់ឯកឧត្តមឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចមតិដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលចុះបង្ក្រាប សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋថា មានករណីមនុស្សប្រុសស្រី១ក្រុម មានគ្នា៨នាក់ បានកំពុងប្រមូលផ្តុំគ្នាលេងល្បែងសុីសង (បៀរតង) ភ្លាមៗនោះ លោកវរសេនីយ៍ឯក ផង់ សុភាព អធិការនគរបាលស្រុកថ្មគោលបានដឹកនាំបញ្ជាដល់កំលាំងផ្នែកជំនាញ សហការជាមួយកំលាំងប៉ុស្ដិ៍នគបាលរដ្ឋបាលអន្លង់រុន បានចុះបង្ក្រាបអ្នកលេងល្បែងស៊ីសងចំនួន៨នាក់ (ស្រី៨ ប្រុស១) នាំយកមកសាកសួរ។

ប្រភពពីសមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពេលចុះបង្ក្រាប
កម្លាំងសមត្ថកិច្ចបានដកហូតភស្តុតាង រួមមាន បៀរតងមួយចំនួន កំរាលកៅស៊ូចំនួន០១ ឈេីកាវបៀរចំនួន០២។0
បច្ចុប្បន្ន អ្នកញៀនល្បែងសុីសងទាមង៨នាក់នោះ
ត្រូវបានសមត្ថកិច្ចធ្វើការអប់រំ
និងឲ្យធ្វើកិច្ចសន្យាបញ្ឈប់ រួចក៏បានឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ៕