Sunday, November 23, 2025
Homeព័ត៌មានជាតិរាប់អានរវាងមេ និងកូនចៅ មិនគួរណាហ៊ានលូកថ្លើមបែបនេះ

រាប់អានរវាងមេ និងកូនចៅ មិនគួរណាហ៊ានលូកថ្លើមបែបនេះ

ខេត្តបាត់ដំបង ៖ ជនសង្ស័យជាមេការសំណង់ម្នាក់ត្រូវបានកូនជាងរាប់អាន ហៅទៅលេងផ្ទះ លុះទៅដល់បុរសជាកូនជាងចេញទៅផ្សាររកទិញម្ហូបមកទទួលភ្ញៀវ ដោយទុកឱ្យប្រពន្ធទទួលរាក់ទាក់ភ្ញៀវនៅផ្ទះ ដឹងអី! ជនសង្ស័យជាមេការឃើញប្រពន្ធកូនចៅរូបស្អាតសាច់ខ្ចីទ្រាំមិនបាន ក៏បែកគំនិតរូតខោបញ្ចោញប្រដាប់ភេទរបស់ខ្លួន រួចស្ទុះចូលទៅចាប់រំលោភប្រពន្ធរបស់កូនចៅទាំងកំរោល តែត្រូវស្ត្រីរងគ្រោះស្រែកឆោឡោរើបម្រះរួច ធ្វើឱ្យជនសង្ស័យល្មោភកាមភ័យក៏រត់ចោលស្រុកអស់ ១ឆ្នាំ ទើបត្រូវសមត្ថកិច្ចចាប់ខ្លួនបានគ្រាដែលជននេះលបលួចវិលចូលមកស្រុកកំណើតវិញ។

ប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនជនសង្ស័យប៉ុនប៉ងរំលោភប្រពន្ធគេនេះ បានធ្វើឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចមុខផ្ទះជនសង្ស័យស្ថិតនៅក្នុងក្រុមទី៣ ភូមិកំពង់ឆ្លង ឃុំវត្តតាមិម ស្រុកសង្កែ។

ជនជាប់ចោទដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះថ្លាង សាវ័ន ហៅធឿន វ័ន ភេទប្រុស អាយុ២៣ឆ្នាំ មានលំនៅភូមិ-ឃុំកើតហេតុខាងលើ។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យខាងលើធ្វើឡើងដោយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសង្កែ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តតាមិម និងអនុវត្តតាមដីកាបង្គាប់ឱ្យនាំខ្លួនលេខ៣០៥២ ត.ព្រ ចុះថ្ងៃទី១៤ ខែ មិថុនា ឆ្នាំ២០១៩ ដោយចៅក្រមស៊ើបសួរ ជុំ សង្វា។

យោងតាមដីកាបង្កាប់ឱ្យនាំខ្លួនខាងលើបានបង្គាប់ឱ្យនាំខ្លួនឈ្មោះថ្លាង សាវ័ន ហៅធឿន វ័ន ដោយបានចោទប្រកាន់ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ និងលួចប្រព្រឹត្តនៅចំណុចក្រុម១ ភូមិអន្លង់ល្វា ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨។

ប្រភពដដែលបន្តថា ក្រៅពីការប្រព្រឹត្តអំពើចោរកម្ម ជនសង្ស័យរូបនេះក៏ត្រូវបានតុលាការសម្រេចចោទប្រកាន់ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈទៅលើប្រពន្ធគេផងដែរ ដោយសារតែជនសង្ស័យគឺជាមេការសំណង់នៅខេត្តសៀមរាប ឯស្វាមីរបស់ស្ត្រីរងគ្រោះ គឺជាកូនចៅធ្វើការសំណង់ជាមួយគ្នា។ លុះមកដល់ថ្ងៃកើតហេតុ គឺនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ប្តីស្ត្រីរងគ្រោះបានបបួលជនសង្ស័យដែលជាមេការមកលេងផ្ទះ ស្ថិតនៅភូមិកំពង់ល្វា ឃុំ វត្តតាមិម ស្រកសង្កែ ដើម្បីសំដែងនូវការរាប់អាន ព្រោះពួកគេរស់នៅក្នុងឃុំជាមួយគ្នា។

ក្រោយពេលមកដល់ផ្ទះជនរងគ្រោះ ប្តីជនរងគ្រោះបានចេញទៅរកទិញម្ហូបសម្រាប់ហូបចុកលេងពេលល្ងាច ដោយទុកឱ្យជនសង្ស័យនៅផ្ទះជាមួយប្រពន្ធ។ នៅពេលដែលប្តីជនរងគ្រោះចេញទៅបាត់ ជនសង្ស័យបានចាប់ផ្តើមសម្លឹងសម្លក់ ដោយសារតែឃើញជនរងគ្រោះ (ប្រពន្ធកូនចៅ) រូបស្រស់សាច់ខ្ចីនៅម្នាក់ឯង ក៏កើតមានអារម្មណ៍ចង់រួមភេទ ស្រាប់តែភ្លាមនោះជនសង្ស័យក៏បានធ្វើសកម្មភាពរូតខោ បញ្ចោញប្រដាប់ភេទរបស់ខ្លួន ហើយរត់ទៅចាប់រំលោភជនរងគ្រោះទាំងកំរោលតែម្តង តែជនរងគ្រោះបានស្រែកនិងរើបម្រះ បណ្តាលឱ្យជនសង្ស័យភ័យក៏រត់ចេញទៅបាត់ ហើយចាប់ពីពេលនោះមកគេក៏លែង ចូលស្រុកដោយបានគេចខ្លួនបាត់រហូត។

រហូតមកដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ ជនសង្ស័យក៏បានលួចត្រឡប់ចូលផ្ទះរបស់ខ្លួនក៏ត្រូវបានកម្លាំងសមត្ថកិច្ចស្រុកសង្កែ ធ្វើការឃាត់ខ្លួនតែម្តង ដោយបានប្រគល់ទៅឱ្យលោកវរសេនីយ៍ត្រី កង សុផាណ្ណា នាយករងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ទទួលផែនអនុវត្តដីកា ដើម្បីចាត់ការបន្តតាមនីតិវិធីទៅកាន់សាលាដំបូងខេត្ត៕

RELATED ARTICLES