ខេត្តបាត់ដំបង ៖ ឪពុកល្មោភកាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពចាប់រំលោភកូនស្រីរបស់ខ្លួន។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចផ្ទះរបស់ក្មេងស្រីរងគ្រោះ ស្ថិតក្នុងក្រុមទី០៤ ភូមិកំរៀង ឃុំកំរៀង ស្រុកកំរៀង។

ជនសង្ស័យមានឈ្មោះថោង សុភី អាយុ៤១ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះថ.ស.ភ អាយុ១៤ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមសម្តីក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ នាងបានទៅរាំនៅក្នុងកម្មវិធីការគេនៅម្តុំភូមិស្រងបឡៅទង់ ឃុំកំរៀង ស្រុកកំរៀង រហូតមកដល់ម៉ោង១១ និង៣០នាទីយប់ថ្ងៃដដែល នាងក៏បានត្រឡប់មកផ្ទះវិញ ពេលនោះនាងមិនបានដោះខោអាវចេញនោះទេ ដោយនាងបានស្លៀកខោខូវប៊យ និងពាក់អាវ២ជាន់ ដោយអស់កម្លាំងពេក នាងក៏បានចូលទៅដោកជាប្អូនប្រុសបាត់ទៅ។

ក្មេងស្រីរងគ្រោះបានបន្តថា លុះនៅវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ នាងក៏ភ្ញាក់ដឹងខ្លួនវិញ ស្រាប់តែឃើញឪពុករបស់នាងបានងើបចេញពីលើខ្លួននាង ដោយពេលនោះ ឪពុករបស់នាងស្លៀកតែខោលីអូ១ប៉ុណ្ណោះ ចំណែកនាងស្រាត១ល្វែងខាងក្រោម ទើបនាងដឹងខ្លួនថា នាងត្រូវបានឪពុកបង្កើតរំលោភបានសម្រេចទៅហើយ។

ក្មេងស្រីរងគ្រោះបន្តថា លុះព្រឹកឡើង នាងមិនទាន់ហ៊ានប្រាប់អ្នកណាម្នាក់ឱ្យដឹងនោះទេ ខ្លាចឪពុកជាប់គុកច្រវាក់ ណាមួយអានិតប្អូនផង។ រហូតមកដល់វេលាម៉ោង៨យប់ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ នាងក៏បានដើរទៅបិទភ្លើង រួចក៏លូនចូលមុងដេកជាមួយប្អូនៗ ស្រាប់តែឪពុកល្មោភកាមរបស់នាង បានបើកមុងចូលមកចាប់ឱបនាង រួចប្រើដៃលូកស្ទាបអង្អែល ធ្វើឱ្យនាងភ័យ ស្រែកសួរឪពុកថា ម៉េចបានពុកធ្វើចឹង? ពេលនោះ ឪពុកក៏បានគំរាមនាងវិញថា “ង៉ែងកុំមាត់!” រួចនាងក៏បានក្រោករត់ចេញបាត់ទៅ។
ក្មេងស្រីរងគ្រោះ បានបញ្ជាក់ថា មកដល់វេលាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ នាងទ្រាមឡែងបាននឹងទង្វើដ៏ស្មោគគ្រោករបស់ឪពុករបស់នាង ក៏យករឿងនេះប្រាប់អ្នកជិតខាងឱ្យបានដឹង។ លុះនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ នាងក៏បានទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីក្មេងស្រីរងគ្រោះ សមត្ថកិច្ចបានដឹកនាំកម្លាំងចុះចាប់ឪពុកល្មោភកាមរូបនេះ នាំយកមកសាកសួរ និងរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅចាត់ការបន្តតាមនីតិវិធី៕