សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រយូហ្វាឆេមពានលីក រវាងក្រុម Real Madrid និង Liverpool នៅពហុកីឡដ្ឋានNSC Olimpiyskiyទីក្រុងគៀវប្រទេសអ៊ុយក្រែន នារាត្រីថ្ងៃសៅរ៍នេះ លោក Milorad Mazic ជនជាតិស៊ែប៊ី នឹងចូលមកកាត់ក្តីផ្តល់យុតិ្តធម៌ឲ្យក្រុមទាំង2។ លោក Mazicវ័យ៤៥ឆ្នាំ គឺជាអាជ្ញាកណ្តាលអន្តរជាតិ ចាប់តាំងពីឆ្នាំ ២០០៥ ។ សម្រាប់រដូវកាលនេះ លោកបានកាត់ក្តីឆេមពានលីកជាច្រើនប្រកួត និងយូរ៉ូប៉ាលីក២ប្រកួតផងដែរ។

កាលពីឆ្នាំទៅមិញ លោកធ្លាប់កាត់សេចក្តីក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FIFA Confederations Cup រវាងក្រុម ស៊ីលី និងអាល្លឺម៉ង់ ព្រមទាំងយូហ្វាស៊ុបពើរខាប់ រវាងក្រុម Real Madrid និង Sevilla។
ជាងនេះទៅទៀត លោកលោកក៏ធ្លាប់បានធ្វើជាអាជ្ញាកណ្តាលបាល់ទាត់ពិភពលោក ២០១៤ បាល់ទាត់យូរ៉ូ២០១៦ និងជាប់ឈ្មោះក្នុងបញ្ជីអាជ្ញាកណ្តាលបាល់ទាត់ពិភពលោក២០១៨ នៅប្រទេសរុស្ស៊ី ផងដែរ។
ចំណែកឯជំនួយការរបស់លោក បាន៦នាក់បន្ថែមទៀតរួមមាន៖
ជំនួយការពីនាក់គឺលោក Milovan Ristić, និង Dalibor Djurdjevićជនជាតិស៊ែប៊ី មន្ត្រីទី ៤ម្នាក់លោក Clement Turpin ជនជាតិបារាំង
អាជ្ញាកណ្តាលខ្សែបន្ទាត់រូបគឺ Nenad Djokić, និង DaniloGrujić ជនជាតិស៊ែប៊ី និងជំនួយការអាជ្ញាកណ្តាលបម្រុងម្នាក់ គឺលោកជនជាតិ Nemanja Petrović ស៊ែប៊ី៕