Andres Iniesta អតីតកីឡាករ ក្លឹបអ្នកមានបុណ្យ Barcelona ធ្លាប់ច្រានចោលសំណើពីក្លឹបជាច្រើន មុនពេលសម្រេចចូលរួមជាមួយក្លឹប Kobe។
កីឡាករវ័យ៣៤ឆ្នាំរូបនេះ បានផ្លាស់មកលេងក្នុងក្លឹបលីគកំពូលរបស់ជប៉ុនជាផ្លូវការ ក្រោយចំណាយពេល២២ឆ្នាំជាមួយ Barcelona។
បើតាមប្រភពព័ត៌មានពី ESPN បានឱ្យដឹងថា កីឡាករម្រើសជាតិអេស្ប៉ាញរូបនេះ បានចុះកុងត្រាជាមួយក្លឹបKobe រយៈពេល៣ឆ្នាំ និងទទួលតម្លៃពលកម្ម៣០លានដុល្លារ ក្នុងមួយឆ្នាំ។

បន្ទាប់ពីចុះកិច្ចសន្យា Iniesta បាននិយាយថា “ខ្ញុំទទួលបានសំណើពីក្លឹបជាច្រើន ដែលចាប់អារម្មណ៍លើរូបខ្ញុំ។ ប៉ុន្តែខ្ញុំជ្រើសរើសយកក្លឹប Kobe៕