Monday, May 18, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចូលពេទ្យ លួចទូរស័ព្ទអ្នកជំងឺ ជាប់ខ្នោះ២

ចូលពេទ្យ លួចទូរស័ព្ទអ្នកជំងឺ ជាប់ខ្នោះ២

ភ្នំពេញ ៖ ជនសង្ស័យ ចំនួន២នាក់ ជាមុខសញ្ញាលួចយ៉ាងសកម្ម ដែលតែងធ្វើសកម្មភាពលួចទ្រព្យសម្បត្តិ និងទូរស័ព្ទអ្នកជំងឺ និងអ្នកកំដរអ្នកជំងឺ នៅតាមមន្ទីរពេទ្យ ត្រូវបានអស់លក្ខណ៍ បន្ទាប់ពីបន្លំខ្លួនចូលលួចទូរស័ព្ទនៅក្នុងមន្ទីរពេទ្យជាតិ តេជោសន្តិភាព និងត្រូវបានជនរងគ្រោះតាមទាន់ រាយការណ៍ប្រាប់កម្លាំងជំនាញអាវុធ ហត្ថចុះ ចាប់ក្របួចជាប់ភ្លាមៗ។

តាមប្រភពមន្ត្រីជំនាញអាវុធហត្ថ បានឱ្យដឹងថា កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានទទួលបណ្តឹងផ្ទាល់មាត់ពីសន្តិសុខមន្ទីរពេទ្យ តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ដើម្បីសុំកិច្ចអន្ត រាគមន៍ពាក់ព័ន្ធករណីលួចទូរស័ព្ទ ដោយជនសង្ស័យ ចំនួន០២នាក់ បានធ្វើសកម្មភាពបន្លំខ្លួនទៅដេកជិតអ្នក មើលថែអ្នកជំងឺ ដើម្បីលួចយកទ្រព្យសម្បត្តិ និងទូរស័ព្ទ នៅក្នុងមន្ទីរពេទ្យជាតិ តេជោសន្តិភាព ស្ថិតក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

ភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ បានចុះដល់កន្លែងកើតហេតុ ធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ ទី១-ឈ្មោះដារ៉ូ ភារុន ភេទប្រុស អាយុ២០ឆ្នាំ និង២-ឈ្មោះត្រេន អាយយុ ភេទប្រុស អាយុ១៧ឆ្នាំ បញ្ជូនទៅការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីបន្ត ។

ក្រោមវិធានការជំនាញ ជនសង្ស័យទាំង២នាក់ បានសារភាពថា ពួកខ្លួនពិតជាបានប្រព្រឹត្តអំពើលួចទូរស័ព្ទរបស់ជនរងគ្រោះ ប្រាកដមែន។

ជនសង្ស័យ ទាំង២នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕

RELATED ARTICLES